Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ៖ ឱកាសការងារជាង ៨ ម៉ឺនកន្លែង ថែមទៀត កំពុងរង់ចាំអតីតពលករ និងអ្នកស្វែងរកការងារធ្វើ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ឱកាស​ការងារ​នៅ​សល់​ជាង ៨ ម៉ឺន​កន្លែង ថែមទៀត សម្រាប់​អតីត​ពលករ​ត្រឡប់​មកពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា ឱកាស​ការងារ​ចំនួន ៨៣ ៩៣៨ កន្លែង នៅ​ទូទាំង​រាជធានី​-​ខេត្ត ទាំង ២៥ កំពុង​រង់ចាំ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​អតីត​ពលករ​វិលត្រឡប់​មកពី​ប្រទេស​ថៃ។

ឱកាស​ការងារ​ទាំងនោះ ស្ថិត​នៅ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម។ ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ និង​អតីត​ពលករ អាច​ទាក់ទង​ទៅ​លេខ​ទូរសព្ទ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន។

បើ​តាម​ក្រសួង​ការងារ ដដែល គិត​ត្រឹម​ដើមខែ​ធ្នូ ឆ្នាំ ២០២៥ នេះ អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ បាន​ទទួល​ការងារ​ធ្វើ​តាមរយៈ​យន្តការ​របស់​ក្រសួង​មាន​ចំនួន​ជាង ២៩ ម៉ឺន​នាក់។ ចំណែក​ឯ​អតីត​ពលករ​រាប់​ម៉ឺន​នាក់ ផ្សេងទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម