ព័ត៌មានជាតិ
សាលារៀនជាង៥០០កន្លែងនៅខេត្តចំនួន៦បានបិទទ្វារដោយសារការឈ្លានពានពីយោធាថៃ
ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែងនៅខេត្តចំនួន៦បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់ ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមក្រសួងអប់រំ សាលារៀន៥១៤កន្លែងនៅខេត្តចំនួន៦ដែលបានបិទទ្វាររួមមាន១. ខេត្តព្រះវិហារ ប៉ះពាល់ស្រុកជាំក្សាន្ត មានសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។ ២. ខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ២៦០ ផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ៥៥,៧៣១នាក់ គ្រូបង្រៀនចំនួន ២,៣៤៤នាក់។ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន៨ ក្រុងសំរោងចំនួន១២ ស្រុកអន្លង់វែងចំនួន៤ និងស្រុកត្រពាំងប្រាសាទចំនួន៨។ ៣. ខេត្តបន្ទាយមានជ័យប៉ះពាល់ក្រុង ស្រុកចំនួន ៥ដែលមានសាលារៀនសរុប ១៨៦ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ៥៨,៧៥៤នាក់ គ្រូបង្រៀនចំនួន ១,៧៩០នាក់។ ៤. ខេត្តពោធិ៍សាត់ ប៉ះពាល់ស្រុកវាលវែងមានសាលារៀនចំនួន៥ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៨៩១នាក់ គ្រូបង្រៀនចំនួន ២០នាក់។ ក្នុងនោះ វិទ្យាល័យប្រម៉ោយ និងវត្តប្រម៉ោយ ត្រូវបានយកជាទីតាំងស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋដែលភៀសសឹកមកពីឃុំថ្មដា។ ៥. ខេត្តកោះកុង ប៉ះពាល់ស្រុកមណ្ឌលសីមា មានសាលារៀនចំនួន ២ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៥៥នាក់ គ្រូបង្រៀនចំនួន ៣នាក់ និង៦. ខេត្តបាត់ដំបង ប៉ះពាល់សាលារៀនស្រុកចំនួន៤ រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ពុំទាន់ផ្អាកដំណើរការនៅឡើយទេ ប៉ុន្តែសិស្សអវត្តមានច្រើន។

គួរបញ្ជាក់ថា ការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ ចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន២០នាក់ និងមានប្រជាពលរដ្ឋរត់ភៀសសឹកចំនួន១៦៥៦៨គ្រួសារ ស្មើនឹង៥៤៥៥០នាក់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


