ព័ត៌មានអន្ដរជាតិ
ជាថ្មីម្តងទៀត ប្រមុខ UN បង្ហាញក្តីបារម្ភ អំពីជម្លោះកម្ពុជា-ថៃ
ជាថ្មីម្តងទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres បានបង្ហាញក្តីបារម្ភអំពីការផ្ទុះឡើងថ្មីនៃការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា-ថៃ ដោយលោកអំពាវនាវឲ្យភាគីទាំងពីរ ត្រូវមានការអត់ធ្មត់ខ្លាំងបំផុត។

តាមរយៈពេលសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី៩ខែធ្នូឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធទី១០ (ពេលវេលានៅកម្ពុជា), លោក Guterres សរសេរថា៖ «ខ្ញុំបារម្ភណាស់ចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាជាថ្មីដោយប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ខ្ញុំសូមអំពាវនាវដល់ភាគីទាំងពីរឲ្យអត់ធ្មត់ និងចៀសវាងការកើនឡើងជម្លោះបន្ថែមទៀត ហើយត្រូវប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ និងប្រើប្រាស់យន្តការទាំងអស់សម្រាប់កិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះតាមរយៈមធ្យោបាយសន្តិភាព។ UN ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់»។

មុននេះដែរ អ្នកនាំពាក្យ UN លោក Stephane Dujarric បានក៏បានពាំនាំសម្តីលោក Guterres ដែលបង្ហាញក្តីបារម្ភដូចគ្នានេះ ជាពិសេសការវាយប្រហារតាមអាកាស និងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែន។
លោក Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជម្លោះព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យមានជនស៊ីវិលស្លាប់និងរបួសយ៉ាងច្រើន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅនៅតាមព្រំដែនទាំងពីរ។ ប្រមុខ UN បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។
ងាកទៅសហរដ្ឋអាមេរិកឯណោះ ទីក្រុងវ៉ាស៊ីនតោនក៏ជំរុញឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងត្រឡប់ទៅរកវិធានការដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលាវិញផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និយាយថា៖ «អាមេរិកព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យមានការស្លាប់មនុស្សនិងរបួសជាច្រើននាក់»។
លោកបន្តថា៖ «យើងសូមជំរុញយ៉ាងមុតមាំឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


