ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាថៃត្រៀមសម្រេចជោគវាសនានៃ MoU ជាមួយកម្ពុជា ស្ដីពីព្រំដែនសមុទ្រ
គណៈកម្មាធិការព្រឹទ្ធសភាថៃ នឹងសម្រេចនាថ្ងៃអង្គារ៍ថ្ងៃទី១៦ធ្នូថាតើត្រូវរក្សា ធ្វើវិសោធនកម្ម ឬលុបចោលអនុស្សរណៈយោគយល់ (MoU) ដែលបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងឆ្នាំ២០០១ ស្ដីពីព្រំដែនសមុទ្រត្រួតគ្នា។

យោងតាមបាងកកប៉ុស្តិ៍ សមាជិកព្រឹទ្ធសភា លោក Noppadon Inna ប្រធានគណៈកម្មាធិការពិនិត្យកិច្ចព្រមព្រៀងឆ្នាំ២០០០ និង ២០០១ បាននិយាយថា គណៈកម្មាធិការបានបញ្ចប់ការសិក្សាអំពីកិច្ចព្រមព្រៀងឆ្នាំ២០០១ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា MoU ៤៤ ហើយនឹងកោះប្រជុំម្តងទៀតសម្រាប់ការពិភាក្សាសម្រេចចុងក្រោយ។
លោក Noppadon បានប្រាប់អ្នកសារព័ត៌មានថា «យើងបានពិនិត្យមើលគុណសម្បត្តិ និងគុណវិបត្តិលម្អិតរួចរាល់ហើយ»។ លោកបានបន្ថែមថា «ខ្ញុំនឹងស្នើសុំឲ្យកិច្ចប្រជុំបោះឆ្នោតភ្លាមៗថាតើ MoU ៤៤ គួរតែបន្តមានប្រសិទ្ធភាព លុបចោល ឬធ្វើវិសោធនកម្ម»។
លោកបានបញ្ជាក់ទៀតថា សមាជិកគណៈកម្មាធិការជាច្រើនយល់ឃើញថា កិច្ចព្រមព្រៀងនេះមានចំណុចខ្វះខាតយ៉ាងខ្លាំង ដោយកត់សម្គាល់ថា មានវឌ្ឍនភាពជាក់ស្តែងតិចតួចណាស់ត្រូវបានធ្វើឡើងចាប់តាំងពីវាចូលជាធរមានកាលពី២៤ឆ្នាំមុន។ លោក Noppadon បាននិយាយថា «នៅពេលថ្លឹងថ្លែងពីគុណវិបត្តិធៀបនឹងអត្ថប្រយោជន៍ និន្នាការបង្ហាញថា មនុស្សជាច្រើនមិនចង់ឲ្យ MoU នេះបន្តទៀតទេ»។
សូមជម្រាបថា MoU ៤៤ ផ្តល់នូវក្របខណ្ឌសម្រាប់កិច្ចចរចាលើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ទំហំប្រមាណ ២៦ ០០០គីឡូម៉ែត្រក្រឡា នៅក្នុងឈូងសមុទ្រថៃដែលសម្បូរដោយប្រភពថាមពល ដែលត្រូវបានប៉ាន់ប្រមាណថាមានធនធានធម្មជាតិតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


