ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងលួចរូបិយបណ្ណគ្រីបតូ តម្លៃ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
អ្នកស្រាវជ្រាវបាននិយាយថា ក្រុមហេគឃ័រ (Hacker) កូរ៉េខាងជើងបានលួចរូបិយបណ្ណគ្រីបតូ ក្នុងតម្លៃជាប្រវត្តិសាស្ត្ររហូតដល់ ២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលកើនឡើងជាង៥០%ធៀបនឹងឆ្នាំមុន។ នេះបង្ហាញឲ្យឃើញកាន់តែច្បាស់ពីសមត្ថភាពដែលកំពុងកើនឡើងរបស់ទីក្រុងព្យុងយ៉ាង ក្នុងការអនុវត្តការលួចតាមប្រព័ន្ធឌីជីថលខ្នាតធំ។

យោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Blockchain Chainalysis ទឹកប្រាក់ភាគច្រើនបានមកពីការវាយប្រហារលើបណ្តាញជួញដូរ Bybit កាលពីខែកុម្ភៈ ដែលជាការប្លន់គ្រីបតូដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយក្រុមហេគឃ័របានលួចយកប្រាក់អស់ ១,៥ពាន់លានដុល្លារ។ ការលួចនេះ បានរុញច្រានចំនួនទឹកប្រាក់គ្រីបតូសរុបដែលកូរ៉េខាងជើងទទួលបាន កើនឡើងដល់យ៉ាងហោចណាស់ ៦,៧៥ពាន់លានដុល្លារ គិតចាប់តាំងពី Chainalysis ចាប់ផ្ដើមការតាមដានមក។
ក្រុមហ៊ុន Chainalysis បានបញ្ជាក់ថា កូរ៉េខាងជើងបានក្តោបក្តាប់ទឹកប្រាក់ភាគច្រើននៃចំនួនប្រាក់សរុបប្រហែល ៣,៤ពាន់លានដុល្លារដែលត្រូវបានលួចពីឧស្សាហកម្មគ្រីបតូនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ទោះបីជាពួកគេអនុវត្តការវាយប្រហារចំនួនតិចជាងមុន ប៉ុន្តែមានលក្ខណៈស្មុគស្មាញជាងមុនក៏ដោយ។ អ្នកស្រាវជ្រាវបានបន្ថែមថា ទីក្រុងព្យុងយ៉ាងបានបង្កប់បុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) របស់ខ្លួនកាន់តែច្រើនឡើងនៅក្នុងក្រុមហ៊ុនគ្រីបតូ ដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់កម្រិតខ្ពស់។
Chainalysis បានបន្តថា ថវិកាដែលលួចបានទាំងនេះ ជួយផ្តល់ហិរញ្ញប្បទានដល់របបដឹកនាំ និងកម្មវិធីសព្វាវុធរបស់កូរ៉េខាងជើង ដោយបន្ថែមថា ក្រុមហេគឃ័ររបស់ក្រុងព្យុងយ៉ាង បច្ចុប្បន្នបានប្រើប្រាស់បច្ចេកទេសលាងលុយកម្រិតខ្ពស់ ដើម្បីផ្ទេរប្រាក់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនឲ្យគេរកឃើញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


