Connect with us

កីឡា

លោក​ ខូវ​ ឆាយ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមការពារជាតិ ការពារបូរណភាពទឹកដី

បានផុស

នៅ

កាល​​ពី​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​លោក​ ខូវ​ ឆាយ​ ដែល​ជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រជុំផ្សព្វផ្សាយដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីសភាពការណ៍ថ្មីៗនៃស្ថានការណ៍ព្រំដែនដែលកំពុងទទួលរងការឈ្លានពានពីទាហានសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ​ ឆាយ​ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផេក​លោក​ ខូវ​ ឆាយ​ ដែល​ជា​អគ្គលេខាធិការ​ និង​ជានា​យកមជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ បញ្ជាក់​ថា​ ក្នុង​កិច្ច​ប្រជុំ​នេះ​គឺ​បាន​ផ្សព្វផ្សាយដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអំពីសភាពការណ៍ថ្មីៗនៃស្ថានការណ៍ព្រំដែនដែលកំពុងទទួលរងការឈ្លានពានពីទាហានសៀម។ នេះ​ក៏ជា​ការ​ពង្រឹងការប្រមូលផ្តុំកម្លាំងទ័ពក្នុងអង្គភាពត្រៀមចូលរួមជួយគាំទ្រប្រជាពលរដ្ឋ និងការងារសង្គមនានាក្នុងនាមជាកងទ័ពសមរភូមិក្រោយ។

ថ្នាក់ដឹកនាំ​កីឡា​កងយោធពលខេមរភូមិន្ទ

នា​យកមជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទខាង​លើ​ បានផ្តែផ្តាំដល់នាយទាហាន ពលទាហានទាំងអស់ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពានពីបច្ចាមិត្តក្នុងនាមជាយោធិន នៃកងយោធខេមរភូមិ ត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមការពារជាតិ ការពារបូរណភាពទឹកដី និងជឿជាក់ដាច់ខាតលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រមុខ។

ថ្នាក់ដឹកនាំ​កីឡា​កងយោធពលខេមរភូមិន្ទ

បញ្ជាក់​ដែរ​ថា​ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ ៤១​ប្រភេទ​កីឡា​ និង​មាន​មន្ត្រី​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​​ដែល​ជា​នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សរុប​ប្រហែល​ ៦០០នាក់​ និង​កំពុង​ត្រៀម​ចូលរួម​ហ្វឹកហាត់​ និង​ប្រកួត​បន្ត​ប្រហែល​ ៣០០នាក់​បន្ថែម​៕​

ក្រុម​​កីឡា​កងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម