កីឡា
ក្រុមរបស់ Ishikawa បំបាក់ក្រុមរបស់ Nishida ឈ្នះជើងឯកក្លិបបាល់ទះពិភពលោក ២០២៥
ការប្រកួតពានរង្វាន់ក្លិបបាល់ទះជើងឯកពិភពលោក ២០២៥ (FIVB Men’s Volleyball Club World Championship) បានបញ្ចប់កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥ ដោយជើងឯកបានទៅលើក្រុមរបស់អ៉ីតាលី Sir Safety Perugia។

ក្រុម Sir Safety Perugia របស់ប្រធានក្រុមជម្រើសជាតិ ជប៉ុន Yuki Ishikawa បានបង្ហាញទម្រង់លេងខ្លាំងនៅវគ្គផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះលើក្រុម Osaka Bluteon របស់ស្មាត់ឆ្នើម Yuji Nishida ក្នុងលទ្ធផល ៣ សិតទល់ ០។

ជ័យជម្នះនេះបានធ្វើឱ្យក្រុមជើងខ្លាំងនៃលីគ អ៉ីតាលី លើកពានក្លិបបាល់ទះជើងឯកពិភពលោក ២០២៥ លើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ។ ក្រុម Perugia បច្ចុប្បន្ន ត្រូវបានចារជាក្រុមឈរនៅលំដាប់លេខ ២ ដែលបានឈ្នះពាននេះច្រើនបំផុត ខណៈក្រុម Trentino Itas របស់ អ៉ីតាលី និងក្រុម Sada Cruzeiro របស់ ប្រេស៊ីល ឈរនៅលំដាប់លេខ ១ ដោយក្រុមទាំង ២ បានឈ្នះជើងឯក ៥ លើកដូចគ្នា។

ងាកមកកាន់ក្រុមជើងឯករង Osaka Bluteon វិញ ក៏ទទួលបានការកោតសរសើរអំពីទម្រង់លេងដ៏ល្អផងដែរ បើទោះបីជាពួកគេបានត្រឹមលេខ ២ ក៏ដោយ។ គួរឱ្យដឹងថា នេះជាលើកដំបូង ដែលក្រុមកំពុងឡើងជើងរបស់ ជប៉ុន មួយនេះ មានឈ្មោះប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទះជើងឯកពិភពលោក ប៉ុន្តែបានបង្កើតការភ្ញាក់ផ្អើលតាមរយៈការបំបាក់ក្រុមខ្លាំងៗជាច្រើន រហូតបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


