កីឡា
អតីតអ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន ប្រកាសស្ម័គ្រចិត្តទៅសមរភូមិនជានិច្ចប្រសិនប្រទេសជាតិត្រូវការ
លោក ឡុង សុវណ្ណឌឿន ដែលជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូបបន្ទាប់ពីឃើញការប្រមាថមើលងាយ និងការឈ្លានពានអត់ឈប់ពីសំណាក់សៀមនៅពេលនេះលោកប្រកាសស្ម័គ្រចិត្តទៅសមភូមិជានិច្ចប្រសិនបើប្រទេសជាតិត្រូវការ។

លោក ឡុង សុវណ្ណឌឿន និងសិស្ស
បើតាមការបង្ហោះនៅលើហ្វេសបុករបស់លោក ឡុង សុវណ្ណឌឿន នាពេលថ្មីៗនេះក្នុងនាមជាគ្រូបង្វឹកក្លឹបប្រដាល់នរាយណ៍តេជៈសំពៅពូនគុនខ្មែរ ជាមួយសិស្សគុនដែលពេញសមត្ថភាពស្ម័គ្រចិត្តទៅសមរភូមិមុខដើម្បីច្បាំងទប់ទល់ជាមួយសត្រូវឈ្លានពាន។
អតីតអ្នកប្រដាល់រូបនេះបន្តទៀតថា ប្រសិនបើមិនបានទៅសមរភូមិក៏ថ្វីដែរអាចត្រឹមជាប្រជាការពារក៏បានឲ្យតែបានទៅជួយការពារតាមតំបន់ប្រឈមនានា និងសន្យាស្ដាប់គ្រប់បទបញ្ជារបស់ថ្នាក់ដឹកនាំជានិច្ចឲ្យតែប្រទេសជាតិត្រូវការកម្លាំង។

លោក ឡុង សុវណ្ណឌឿន និងសិស្ស
នេះជាការបង្ហាញនូវចិត្តស្រឡាញ់សាមគ្គីគ្នាក្នុងគ្រាលំបាកពិសេសការឈ្លានពានពីសំណាក់ប្រទេសសៀមនៅពេលនេះដោយគ្មានគិតខុសត្រូវ និងផ្ដល់ផលលំបាកអំពីការរស់នៅរបស់ជនស៊ីវិលរបស់ខ្មែរនោះឡើយ។ រួបលោកពិតជាមានការឈឺចាប់ជាខ្លាំងចំពោះទង្វើរបស់សៀមមកលើខ្មែរ។

លោក ឡុង សុវណ្ណឌឿន និងសិស្ស
បញ្ជាក់ដែរថា លោក ឡុង សុវណ្ណឌឿន ជាអតីតអ្នកប្រដាល់ល្បីឈ្មោះមួយរូប និងជាគ្រូបង្វឹកប្រដាល់នៃក្លឹបប្រដាល់នរាយណ៍តេជៈសំពៅពូនគុនខ្មែរផងដែរ។ រូបគេក៏ជាធនធានក្នុងការរួមចំណែកបណ្ដុះកីឡាករថ្នាលថ្មីៗបន្តវេនលើវិស័យប្រដាល់គុនខ្មែរនាពេលកន្លងមក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


