កីឡា
មុនការទម្លាក់គ្រាប់បែករបស់សៀមនៅបាណន់ ឈុត សេរីវណ្ណថង លឺសំឡេងយន្តហោះ និងដ្រូនមិនឈប់
កីឡាករគុនខ្មែរ ឈុត សេរីវណ្ណថង ដែលកំពុងរស់នៅឯស្រុកឯកភ្នំ ខេត្តបាត់ដំបង មុនការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់សៀម T-50 គឺរូបគេបានលឺសំឡេងហោះ និងឃើញដ្រូនហោះជាប់រហូតបន្ទាប់មកទទួលដឹណឹងថាមានការទម្លាក់នៅម្ដុំភូមិសាស្ត្រភ្នំសំពៅ នៅស្រុកបាណន់ តែម្ដង។

ទិដ្ឋភាពក្រោយការទម្លាក់
អ្នកលេងគុនខ្មែរ ឈុត សេរីវណ្ណថង បានឲ្យដឹងថា ម្សិលមិញនេះគឺមានការជ្រួលច្របល់ខ្លាំងនៅឯទីនោះ ដោយសារការទម្លាក់ខ្លាំងក្លា និងក្បែរសាលារៀនជាដើម។ ប៉ុន្តែនៅថ្ងៃនេះគឺមានសភាពស្ងប់ស្ងាត់ជាធម្មតាវិញហើយ។
វណ្ណថង បន្តទៀតថា មុនដល់ការទម្លាក់នេះគឺរូបគេលឺតែសំឡេងយន្តហោះ ប៉ុន្តែមើលមិនឃើញរូបរាងឡើយ។ ចំណែកដ្រូនវិញគឺឃើញហោះឆ្វែលចុះឡើងពេញតែបាត់ដំបងតែម្ដងម្សិលមិញនេះ។

យន្តហោះចម្បាំង T-50
ការទម្លាក់គ្រាប់បែកម្សិលមិញនេះគឺពិតជាមានការប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះថានៅជិត ឬឆ្ងាយពីតំបន់នោះក៏ដោយមានការព្រួយបារម្ភ និងប៉ះពាល់ដល់សតិអារម្មណ៍ទាំងចាស់ទាំងក្មេង។ សាលារៀនត្រូវផ្អាក កន្លែងការងារមិនបើកដំណើរការ ការរកស៊ីរបរមួយចំនួនធំក៏ដូចគ្នា។ ម្នាក់ៗនៅតែមានការភ័យព្រួយមិនដឹងថាពួកសៀមមកទម្លាក់នៅកន្លែងណាបន្តទៀត។

កីឡាករ ឈុត សេរីវណ្ណថង
បញ្ជាក់ដែរថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះយោធាថៃបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងសាហាវព្រៃផ្សៃដោយបានយកយន្តហោះចម្បាំង T-50 មកទម្លាក់គ្រាប់បែក ៤គ្រាប់ក្បែរសាលារៀន បណ្ដាលឱ្យសិស្សានុសិស្សភ័យរត់ចេញពីសាលារៀនក្នុងភូមិសាស្ត្រភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីព្រំដែន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


