ព័ត៌មានអន្ដរជាតិ
ជប៉ុនអនុម័តខ្ទង់ចំណាយខ្ពស់មិនធ្លាប់មានសម្រាប់វិស័យការពារជាតិឆ្នាំ២០២៦
ជប៉ុនបានចេញសេចក្តីព្រាងថវិកាសម្រាប់វិស័យការពារជាតិរបស់ខ្លួនចំនួន ៩.០៥ទ្រីលានយ៉េន (៥៨ប៊ីលានដុល្លារ) សម្រាប់ឆ្នាំ២០២៦ ដែលតួលេខនេះលើសពីថវិកាដែលបានកត់ត្រាដំបូង ចំនួន ៨.៧ទ្រីលានយ៉េនក្នុងឆ្នាំ២០២៥។

សម្រាប់សារពើពន្ធចាប់ផ្តើមប្រមូលនៅក្នុងខែមេសា វាស្របតាមផែនការកសាងវិស័យការពារជាតិរបស់ខ្លួនដើម្បីបែងចែកចំនួន ៤៣ទ្រីលានយ៉េនដល់ការចំណាយលើវិស័យការពារជាតិចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ។
ថវិកាក្រោមវិស័យការពារជាតិ ចំនួន ១០០.១ ប៊ីលានយ៉េនត្រូវបានផ្តល់ជូនសម្រាប់ការសាងសង់ប្រព័ន្ធការពារស្រទាប់ឆ្នេរសមុទ្រ «Shield» ដែលតម្រូវឱ្យមានយានជំនិះលើអាកាស លើផ្ទៃទឹក និងក្រោមទឹកជាច្រើន ខណៈទឹកប្រាក់ ១.១ប៊ីលានយ៉េន ត្រូវបានគេបែងចែកក្នុងការវាយតម្លៃនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលធានាថាវាជាវិធានការប្រឆាំងនឹងការបំពាននានាតាមដែនអាកាស។ នេះបើតាមសារព័ត៌មាន Kyodo News។
ទន្ទឹមនឹងនេះថវិកាបន្ថែមចំនួន ១៨.៣ ទ្រីលានយ៉េនដែលបានអនុម័តកាលពីថ្ងៃទី១៦ខែធ្នូ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នរួមមាន ១.៧ទ្រីលានយ៉េនសម្រាប់សន្តិសុខជាតិ និងការទូត ដែលអនុញ្ញាតឱ្យប្រទេសជប៉ុនយកការចំណាយទាក់ទងនឹងវិស័យការពារជាតិជាគោលដៅរបស់ខ្លួន ចំណែក២ភាគរយនៃផលិតផលក្នុងស្រុកសរុបកស្តីពីសារពើពន្ធឆ្នាំ២០២៥ លើសពីរឆ្នាំ មុនពេលកំណត់។
គួរឱ្យដឹងផងដែរថា អស់ច្រើនទសវត្សរ៍មកហើយ ប្រទេសជប៉ុនបានកំណត់យកថវិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួនប្រហែល១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានចំនួន៥ទ្រីលានយ៉េនប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីជំហរសន្តិភាពជាតិក្រោយសង្គ្រាមលោកលើកទី២ ក្រោមដំបូលរដ្ឋធម្មនុញ្ញដែលបោះបង់ចោលសង្រ្គាម។
ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក៏ដោយ រដ្ឋាភិបាលជប៉ុនបានដាក់គោលដៅកាលឆ្នាំ២០២២ នៃការបង្កើនការចំណាយទាក់ទងនឹងវិស័យការពារជាតិជាបណ្តើរៗដល់ទៅ២ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


