ព័ត៌មានអន្ដរជាតិ
លោកហ្សេលេនស្គី និងលោកត្រាំ ពិភាក្សាអំពីការដាក់ពង្រាយកងទ័ពអាមេរិកនៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់កាលពីថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ថា លោកកំពុងពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើជាផ្នែកមួយនៃយន្តការធានាសន្តិសុខដ៏រឹងមាំមួយ។

យោងតាមសារព័ត៌មាន Mediaite នៅក្នុងការផ្ញើសារតាមរយៈកម្មវិធី WhatsApp ទៅកាន់អ្នកសារព័ត៌មាន លោកហ្សេលេនស្គី បានលើកឡើងថា វត្តមានកងទ័ពអាមេរិកនឹងក្លាយជា «ជំហរដ៏រឹងមាំ» ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។ លោកបានបន្ថែមថា ការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើភាគីអាមេរិក ប៉ុន្តែអ៊ុយក្រែននឹងស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមាននេះ។
ជំនួបពិភាក្សានេះបានកើតឡើងបន្ទាប់ពីជំនួបដោយផ្ទាល់រវាងលោកត្រាំ និងលោកហ្សេលេនស្គី នៅរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ។ លោកត្រាំ បានបង្ហើបថា កិច្ចព្រមព្រៀងសន្តិភាពបានឈានដល់៩៥ភាគរយហើយ ប៉ុន្តែនៅសល់ចំណុចចម្រូងចម្រាសមួយចំនួន ជាពិសេសគឺរយៈពេលនៃកិច្ចព្រមព្រៀងសន្តិសុខ ដែលលោកត្រាំស្នើ១៥ឆ្នាំ ខណៈលោកហ្សេលេនស្គីចង់បានរហូតដល់៥០ឆ្នាំ។
ទោះបីជាមានការចោទប្រកាន់ពីវិមានក្រឹមឡាំងថា អ៊ុយក្រែនបានព្យាយាមវាយប្រហារលើគេហដ្ឋានលោកពូទីនក៏ដោយ ក៏លោកត្រាំនៅតែបង្ហាញក្តីសង្ឃឹមថា សន្តិភាពជិតនឹងកើតមានឡើងហើយ ប្រសិនបើបញ្ហាដែលនៅសេសសល់ត្រូវបានដោះស្រាយដោយជោគជ័យ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


