Connect with us

ព័ត៌មានជាតិ

ធុងបាស់ និង​ការ​ចាក់ភ្លេងរំខាន​នឹង​ត្រូវហាមប្រាម​​​​នៅរមណីយដ្ឋានទឹកជួរកាំពី

បានផុស

នៅ

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចេណ៍ខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ នេះថា ឆ្នាំនេះនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី មានការរៀបចំតុបតែងកែលម្អរបន្ថែម ដែលខុសពីឆ្នាំមុនៗ ក្នុងគោលបំណងដើម្បីរក្សាសណ្ដាប់​ធ្នាប់ និងភាពស្ងប់ស្ងាត់ ដោយបានហាមប្រាមមិនតម្រូវឱ្យអ្នកទេសចរយកធុងបាស់ ឬចាក់ធុងបាស់នៅទីនោះឡើយ។

លោកបានបញ្ជាក់ថា ធម្មតាធុងបាស់របស់ភ្ញៀវទេសចរតែងមាន ធំ តូច ឮតិច ឬខ្លាំង ជួនកាលឬចៃដន្យអង្គុយជាប់រោងគ្នាក្បែរគ្នា ខាងនេះក៏ចាក់លឺ ខាងនោះក៏ចាក់លឺ ដែលជាហេតុធ្វើឱ្យមានការ​រំខានឈានដល់ការទាស់សម្តីគ្នាក៏មានដែរ ចំពោះអ្នកដែលមានធុងបាស់ជាប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ប្រជាពលរដ្ឋ ភ្ញៀវទេសចរផ្សេងទៀតក៏អាចរំខាន ព្រោះកាលណាពួកគាត់​ទៅសម្រាកលំហែ គឺចង់បានអារម្មណ៍​ស្ងប់ស្ងាត់។ អីចឹ​ទៅ ស្រាប់តែលឺចម្រៀងរំខាន ក៏ជាការជះឥទ្ធិពលមួយដល់អ្នកទេសចរឯទៀតដែរ។ ដូច្នេះហើយ មន្ទីរទេសចរណ៍ខិតខំថាធ្វើយ៉ាងណាហាមប្រាមក្នុងកម្រិត​មួយជាអតិបរមា ព្រោះបើមិន​បម្រាម​អីចឹងទេ​ក៏ភ្ញៀវទេសចរអត់បានដឹង នៅតែយកចូល ដល់ពេលមានការហាមទៅ មានស្មារតីភ្ញាក់រលឹក ហើយចូលរួមអនុវត្តនឹងគាំទ្រចំពោះចំណាត់ការនេះដែរ។

បន្ថែមពីលើនេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានណែនាំដល់សេវាករកំពុងបម្រើសេវាកម្មជូនភ្ញៀវទេសចរ នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ត្រូវអនុវត្តន៍នូវចំនុចមួយចំនួនផ្សេងទៀតរួមមាន៖

– ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មរបស់ឱ្យបានសមរម្យ និងត្រឹមត្រូវ
– ត្រូវមានសីលធម៌ និងសុជីវធម៌ល្អ អំឡុងពេលបម្រេីសេវាកម្មជូនភ្ញៀវ
– ត្រូវញញឹម និងរួសរាយរាក់ទាក់ចំពោះភ្ញៀវ
– រក្សាអនាម័យបរិស្ថានក្នុង និងជុំវិញបរិវេនរមណីយដ្ឋានឱ្យបានល្អប្រសេីរ
– យកចិត្តទុកដាក់ខ្ពស់លេីការរក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវ
– ត្រូវចូលរួមយុទ្ធនាការ ក្រោមទិសស្លោកចំនួន ៣៖ ទី១ “ទេសចរណ៍ដេីម្បីទាំងអស់គ្នា ទាំងអស់គ្នាដេីម្បីទេសចរណ៍” ទី​២ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ទី៣ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម