Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជាបន្តជួបអង្គទូតបរទេសដើម្បីរាយការណ៍ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានធ្វើបទបង្ហាញពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដល់តំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ស្ថានតំណាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបង្ហាញនោះផ្តោតលើបញ្ហាសំខាន់ៗបី គឺ ១) សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ថៃ និងចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និងទី៣) ការដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

លោក ចាន់ រតនា បានរាយការណ៍ពីបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី អធិបតេយ្យ និងតំបន់ជនស៊ីវិលកម្ពុជា។

លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌ទាំងអស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម