Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌដូនពេញ បន្តរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានឲ្យមានរបៀបរៀបរយ

បានផុស

នៅ

កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌដូនពេញ បានបន្តចុះរៀបរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះ ការដាក់តាំងលក់ដូរគ្មានសណ្ដាប់តាមដងផ្លូវ និង ដើម្បីលើកកម្ពស់សោភ័ភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន តាមមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ត្រូវទុក ១/៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីសោភណភាពក្នុងមូលដ្ឋានខណ្ឌដូនពេញឱ្យបានល្អប្រសើរ ខណៈវិថីថ្មើរជើងនៅថ្ងៃចុងសប្តាហ៍ត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

សូមបញ្ជាក់ថា វិថីថ្មើរជើង ( walk street ) ជារៀងរាល់សប្ដាហ៍ប្រជាពលរដ្ឋតែងតែមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងនោះផងដែរយើងឃើញថាផ្លូវថ្មើរជើងមាត់ទន្លេមួយនេះឃើញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅចុងសប្តាហ៍ពីមួយសប្ដាហ៍ទៅមួយសប្តាហ៍ យើងអាចកត់សម្គាល់ឃើញថាប្រជាពលរដ្ឋមានការគាំទ្រនៅផ្លូវថ្មើរជើងមួយនេះច្រើនឡើងច្រើនឡើង។

ជាមួយគ្នាផងដែរ អាជ្ញាធរខណ្ឌក៏ស្នើសុំដល់ប្រជាជនពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សាអនាម័យសាធារណៈ រៀបចំនៅកន្លែងលក់ដូរអោយបានត្រឹមត្រូវ ជៀសវាងការដាក់តាំងលក់ដូរគ្មានសណ្ដាប់ធ្នាប់ ធើ្វឲ្យបាត់បង់សោភ័ណភាព។ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ អោយមកលេងកម្សាន្តអោយបានកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម