ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រកាសដកអាមេរិកចេញពីអង្គការអន្តរជាតិជាង៦០ស្ថាប័ន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី៧ខែមករាឆ្នាំ២០២៦ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីផ្អាកការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះអង្គការ ភ្នាក់ងារ និងគណៈកម្មការអន្តរជាតិចំនួន៦៦ ដែលនេះជាការបង្ហាញពីការដកថយយ៉ាងខ្លាំងរបស់រដ្ឋបាលលោក ពីកិច្ចសហប្រតិបត្តិការពហុភាគីពិភពលោក។

យោងតាមទីភ្នាក់ងារព័ត៌មាន AP បទបញ្ជានេះធ្វើឡើងបន្ទាប់ពីសេតវិមានបានត្រួតពិនិត្យយ៉ាងល្អិតល្អន់លើការផ្តល់មូលនិធិអន្តរជាតិ ដោយផ្តោតគោលដៅលើស្ថាប័ននានាដែលចំណុះឲ្យអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការឯករាជ្យផ្សេងៗទៀត។ ក្នុងចំណោមស្ថាប័នដែលត្រូវដកខ្លួនចេញ រួមមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាសន្ធិសញ្ញាមូលដ្ឋានសម្រាប់កិច្ចចរចាអាកាសធាតុពិភពលោក និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ដែលផ្តល់សេវាសុខភាពបន្តពូជនៅទូទាំងពិភពលោក។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio បានការពារសេចក្តីសម្រេចនេះ ដោយលើកឡើងថា ស្ថាប័នទាំងនោះមានភាពស្ទួនគ្នា ការគ្រប់គ្រងមិនបានល្អ ឬផ្ទុយពីអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់អាមេរិក។
រដ្ឋបាលលោកត្រាំ បានបញ្ជាក់ថា ខ្លួនមានបំណងបង្វែរថវិកាដែលបានពីអ្នកជាប់ពន្ធ ទៅពង្រឹងឥទ្ធិពលអាមេរិកក្នុងគំនិតផ្តួចផ្តើមដែលកំណត់ស្តង់ដារអន្តរជាតិ ជាទីដែលអាមេរិកត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសចិន ដូចជាវិស័យទូរគមនាគមន៍ និងបទប្បញ្ញត្តិដែនសមុទ្រជាដើម។ ការផ្លាស់ប្តូរនេះ គឺជាការដើរចេញពីយុទ្ធសាស្រ្តការទូតបែបប្រពៃណីរបស់រដ្ឋបាលមុនៗ ហើយបានបង្ខំឲ្យអង្គការសហប្រជាជាតិចាប់ផ្តើម កាត់បន្ថយបុគ្គលិក និងកម្មវិធីរបស់ខ្លួនជាបន្តបន្ទាប់។
ការដកខ្លួនចេញពី UNFCCC បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញផ្នែកអាកាសធាតុ និងអតីតមន្ត្រីរដ្ឋាភិបាល ដោយពួកគេបានព្រមានថា ទង្វើនេះនឹងធ្វើឲ្យអាមេរិកស្ថិតក្នុងភាពឯកោ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់។ អ្នករិះគន់បានអះអាងថា ការចាកចេញពីសន្ធិសញ្ញាឆ្នាំ១៩៩២នេះ ធ្វើឲ្យអាមេរិកបាត់បង់ឥទ្ធិពលលើការវិនិយោគពិភពលោករាប់ទ្រីលានដុល្លារ ហើយអាចជាលេសឲ្យប្រទេសដទៃទៀតពន្យារពេលការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ពួកគេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


