Connect with us

ព័ត៌មានជាតិ

អាម៉េរិក នឹងផ្ដល់ជំនួយ៤៥ លានដុល្លារ ដល់ការអនុវត្តិកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

បានផុស

នៅ

សហរដ្ឋអាម៉េរិក ប្រកាសពីការផ្ដល់ជំនួយចំនួន៤៥លានដុល្លារ ដើម្បគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ នេះបើតាមការប្រកាសរបស់អនុរដ្ឋមន្រ្តីការប្រទេសសហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក Michael George DeSombre   ​ថ្លែង​នៅ​ថ្ងៃទី ៩ ខែមករា ក្នុង​សន្និសីទ​សារព័ត៌មាន​តាមអនឡាញ​ពីទីក្រុង​បាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោក Michael George DeSombre   សហរដ្ឋអាមេរិក​នឹងផ្តល់​ជំនួយ​​​ចំនួន ៤៥ លានដុល្លារ ដោយក្នុងនោះបែងចែក ១៥ លានដុល្លារ​សម្រាប់​ការ​ស្ថិរភាព​តាមព្រំដែន ១០ លានដុល្លារ​សម្រាប់​ការ​សម្អាត​មីន និង​គ្រាប់រំសេវមិនផ្ទុះ និង ២០ លានដុល្លារ​សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​មជ្ឈមណ្ឌលឆរបោកតាមអនឡាញ និង​ការ​ជួញដូរ​គ្រឿងញៀន។

អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា ការទូត​របស់​សហរដ្ឋអាមេរិក ក្រោមការដឹកនាំ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តីការបរទេស រូប៊ីយ៉ូ ផ្ដល់សារៈសំខាន់​ក្នុង​ការ​ស្ដារឡើងវិញ​នូវ​សន្តិភាព។

លោក សង្កត់ធ្ងន់ថា៖«យើងមានទំនុកចិត្តថា កិច្ចព្រមព្រៀងបទឈប់បាញ់ នឹងមានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីអនុញ្ញាតឲ្យព្រំដែនបើកឡើងវិញ និងស្ដារឡើងវិញនូវសកម្មភាពពាណិជ្ជកម្មជាប្រក្រតី។ សហរដ្ឋអាមេរិក នៅតែផ្តោតលើការលើកកម្ពស់តំបន់ឥណ្ឌូ‑ប៉ាស៊ីហ្វិកឲ្យមានសុវត្ថិភាព និងសុភមង្គល ហើយយើងស្វាគមន៍តួនាទីកាន់តែច្រើនរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព។»៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម