Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះភ្នំនៅថៃទាំងមិនដឹងមូលហេតុ ធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោ

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះភ្នំ Samae San នៅប្រទេសថៃ ទាំងមិនដឹងមូលហេតុ ខណៈហេតុការណ៍នេះធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោ រត់ចេញពីលំនៅដ្ឋាន ខ្លាចភ្លើងរាលដាលដល់ផ្ទះរបស់ពួកគេ។

ឆេះភ្នំនៅប្រទេសថៃ (រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ភ្នំនេះមានទីតាំងស្ថិតនៅក្នុងភូមិ Nong Krachong ឃុំ Samae San ស្រុក Sattahip នៃខេត្ត Chonburi។

ទោះមិនដឹងមូលហេតុ ប៉ុន្តែអាជ្ញាធរសន្និដ្ឋានថា ដំបូងភ្លើងប្រហែលឆេះស្មៅលើភ្នំនាម៉ោង៥:៣០នាទីល្ងាចថ្ងៃចន្ទទី១២ខែមករារួចក៏រាលដាលខ្លាំងឡើងៗតែម្តង។ វាមានសភាពធ្ងន់ធ្ងរ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែ​ងខ្មៅខ្មួលខ្មាញ់ បង្ខំឲ្យក្រុមពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តជាង១០គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍។

ឆេះភ្នំនៅប្រទេសថៃ (រូបថត៖ Khaosod)

ដោយសារតែភាពកាចសាហាវនៃអណ្តាតភ្លើងនិងការឆេះរាលយ៉ាងលឿន ពលរដ្ឋដែលរស់នៅក្បែរនោះ ក៏ប្រញាប់ប្រញាល់ជម្លៀសចេញពីផ្ទះសម្បែងទាំងអារម្មណ៍ភិតភ័យនិងស្លន់ស្លោ មុនគ្រោះថ្នាក់មកដល់។

មកទល់ពេលនេះ ប៉ូលិសថៃ កំពុងធ្វើការស៊ើបអង្កេត ដើម្បីរកមូលហេតុពិតនៃអគ្គិភ័យ៕ 

ឆេះភ្នំនៅប្រទេសថៃ (រូបថត៖ Khaosod)

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម