ព័ត៌មានអន្ដរជាតិ
ទីបំផុត មេដឹកនាំកំពូលអ៊ីរ៉ង់ ព្រមទទួលស្គាល់ថា មនុស្សរាប់ពាន់នាក់ ពិតជាស្លាប់ក្នុងបាតុកម្មមែន
ទីបំផុត មេដឹកនាំកំពូលអ៊ីរ៉ង់ បានទទួលស្គាល់ហើយថា មនុស្សរាប់ម៉ឺននាក់ពិតជាស្លាប់មែន នៅក្នុងមហាបាតុកម្ម ដែលអង្រួនប្រទេសនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋ, មេដឹកនាំលកំពូល Ayatollah Ali Khamenei លើកឡើងថា លោក Khamenei បានលើកឡើងថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ក្នុងនោះខ្លះស្លាប់ក្នុងលក្ខណៈអមនុស្សធម៌ និងសាហាវយង់ឃ្នងបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនោះលោកបានទម្លាក់កំហុសលើសហរដ្ឋអាមេរិកចំពោះការបាត់បង់ជីវិតទាំងនេះ។ លោក Khamenei និយាយថា៖ «អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សអស់រាប់ពាន់នាក់។ យើងចាត់ទុកប្រធានាធិបតីអាមេរិកថាជាជនឧក្រិដ្ឋ ចំពោះការបាត់បង់ជីវិត ការខូចខាត និងការមួលបង្កាច់ដែលលោកបានបង្កឡើងមកលើប្រជាជាតិអ៊ីរ៉ង់»។

សូមជម្រាបជាថ្មី បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានរីករាលដាល ក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, ការឆ្លើយតបដោយហិង្សាចំពោះចលាចលនេះ បានផ្ដាច់យកជីវិតមនុស្សអស់ចំនួន ៣,០៩០ នាក់ហើយ ខណៈក្រុមសកម្មជនខ្លះទៀតអះអាងថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


