ព័ត៌មានអន្ដរជាតិ
ការបង្រ្កាបនៅអ៊ីរ៉ង់ធ្វើឲ្យបាតុកម្មថមថយ ខណៈអ្នកស្លាប់កើនលើសពី៣០០០នាក់
យោងតាមការបញ្ជាក់របស់ក្រុមសិទ្ធិមនុស្សកាលពីថ្ងៃសុក្រទី១៦ខែមករាឆ្នាំ២០២៦ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការបង្រ្កាបយ៉ាងសាហាវពីសំណាក់រដ្ឋាភិបាលបានធ្វើឲ្យបាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់មានសភាពស្ងប់ស្ងាត់ទៅវិញភាគច្រើន។

ទីក្រុងធំៗដូចជាទីក្រុងតេហេរ៉ង់ត្រូវបានរាយការណ៍ថាមានភាពស្ងប់ស្ងាត់ ប៉ុន្តែការបាត់បង់ជីវិតមនុស្សក្នុងភាពវឹកវរនេះបានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់ ៣០៩០នាក់ ដែលក្នុងនោះមានបាតុករជិត ២៩០០នាក់ ដែលនេះជាជម្លោះក្នុងស្រុកដ៏សាហាវបំផុតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។ ទោះបីជាមានវត្តមានកងកម្លាំងសន្តិសុខ និងយន្តហោះគ្មានមនុស្សបើកយ៉ាងច្រើនក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាតិចតួចនៅតាមតំបន់ដាច់ស្រយាល ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបញ្ជាក់ពីការបន្តចាប់ខ្លួនមនុស្សជាបន្តបន្ទាប់។
នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ភាពតានតឹងបានថយចុះដោយសារតែរូបលោក ដោយបានលើកឡើងថា មេដឹកនាំអ៊ីរ៉ង់បានលុបចោលការសម្លាប់បាតុករដោយការព្យួរកចំនួនជាង ៨០០នាក់ ដែលបានគ្រោងទុក បន្ទាប់ពីលោកបានគំរាមប្រើកម្លាំងយោធាជ្រៀតជ្រែក។
ទោះបីជាទីក្រុងតេហេរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីការលុបចោលនេះក៏ដោយ ក៏លោកត្រាំ បានផ្ដល់យោបល់ថា ទង្វើនេះ «មានឥទ្ធិពលយ៉ាងខ្លាំង» ដល់ការសម្រេចចិត្តរបស់លោក ក្នុងការផ្អាកការវាយប្រហារដែលអាចកើតមាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


