សេដ្ឋកិច្ច
ស្វែងយល់ពីចំណុចគន្លឹះនៃការចេញផ្សាយរបាយការណ៍ស្ថានភាពធនាគារឆ្នាំ២០២៥ និងកម្ចីមិនដំណើរការនៅកម្ពុជា
ជាទូទៅ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជាប្រចាំឆ្នាំណាមួយ តែងតែត្រូវបានចេញផ្សាយ នៅរៀងរាល់ខែមីនានៃឆ្នាំបន្ទាប់ ដោយត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដូចជានីតិវិធីសវនកម្មឯករាជ្យជាដើម។

- ក្នុងន័យនេះ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធធនាគារប្រចាំឆ្នាំ២០២៥ នឹងអាចចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២៦នេះ។
- សាធារណជនហាក់មានចំណាប់អារម្មណ៍លើវិស័យធនាគារក្នុងឆ្នាំ២០២៥ ដោយសារមានការ ដាក់ឱ្យគ្រឹះស្ថានធនាគារជម្រះបញ្ជីតាមច្បាប់ ការកើនឡើងកម្ចីមិនដំណើរការ និងការលើកឡើងពីកង្វះអនុលោមភាពជាដើម។
- ការកើនឡើងនៃកម្ចីមិនដំណើរការគ្រាន់តែជាសញ្ញាក្រើនរំឭកពីការធ្លាក់ចុះសមត្ថភាពសងត្រលប់របស់អ្នកទទួលកម្ចីប៉ុណ្ណោះ ដែលមិនមែនជាភស្តុតាងក្នុងការសន្និដ្ឋានថាគ្រឹះស្ថានណាមួយបានប្រព្រឹត្តបទល្មើសនោះឡើយ។
- គ្រឹះស្ថានធនាគារមួយត្រូវបានដាក់ឱ្យជម្រះបញ្ជីតាមច្បាប់។ អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារនោះនៅតែអាចដកប្រាក់បានធម្មតា។ ទន្ទឹមនេះ អតិថិជនដែលខ្ចីប្រាក់ពីធនាគារនោះក៏ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
- ក្នុងករណីដែលមិនទាន់ត្រូវបានដាក់ឱ្យជម្រះបញ្ជី ហើយគ្រឹះស្ថានធនាគារនោះនៅតែអាចដំណើរការបានជាធម្មតា គឺដោយសារតែពេលមុនជម្រះបញ្ជី គ្រឹះស្ថានដដែលនេះមិនទាន់បានប្រព្រឹត្តល្មើសនៅឡើយ ឬមិនទាន់មានព័ត៌មានសង្ស័យដែលតម្រូវឱ្យមានការស៊ើបអង្កេត។
- ការច្បិចយកទិន្នន័យបច្ចេកទេសតែមួយផ្នែកមកបកស្រាយដោយមិនមានមូលដ្ឋានច្បាប់ និងជំនាញច្បាស់លាស់អាចនាំឱ្យសាធារណជនយល់ច្រឡំ ឬវាយតម្លៃខុសលើស្ថានភាពជាក់ស្តែងនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។
- ការសន្និដ្ឋានទៅលើនិរន្តរភាពរបស់ធនាគារមួយ ដោយផ្អែកតែទៅលើឥណទានមិនដំណើរការ មិនត្រឹមត្រូវទេ។ ការសន្និដ្ឋានដែលអាចទទួលយកបានត្រូវផ្អែកលើការវាយតម្លៃដោយហ្មត់ចត់លើកត្តាសំខាន់ៗជាច្រើនដូចជាភាពគ្រប់គ្រាន់នៃដើមទុនរបស់ធនាគារដែលអាចស្រូបយកហានិភ័យពីការខាតបង់ សំវិធានធនលើឥណទានមិនដំណើរការ និងសន្ទនីយភាព ជាដើម។ ជាក់ស្តែង គិតត្រឹមដំណាច់ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ ម.ក មានភាពគ្រប់គ្រាប់នៃដើមទុន ២១,២៣% (ខ្ពស់ជាងបទប្បញ្ញត្តិប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជាដែលមានអប្បមរមា ១៥% និងខ្ពស់ជាងស្តង់ដារក្រុងបាសែល ដែលជាស្តង់ដារអនុវត្តជាទូទៅលំដាប់អន្តរជាតិ ដែលតម្រូវអប្បរមា ៨%) ដែលបង្ហាញពីលទ្ធភាពស្រូបយកការខាតបង់យ៉ាងច្រើនបន្ថែមទៀត។

- គិតត្រឹមឆ្នាំ២០២៤ ធនាគារមានអនុបាតសន្ទនីយភាព ២៤៤,១៤% (កម្រិតអប្បបរមារ ១០០%) ដែលធានាបាននូវការទូទាត់បំណុលផ្សេងៗបាន រួមទាំង ការទូទាត់សងប្រាក់បញ្ញើផងដែរ។ ឥណទានរបស់ធនាគារ ៩៨,៩០% ជាឥណទានដែលមានការធានា ដោយអគារ ឬអចលនទ្រព្យ ដែលទោះក្នុងករណីណាក៏ដោយ ឥណទាននឹងមិនអាចបាត់បង់១០០% នោះទេ។
- ក្រោមស្តង់ដារគណនេយ្យ និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន ឥណទានដំណាក់កាលទី២ (ឥណទានឃ្លាំមើល) មិនមែនជាការខាតបង់ឥណទានជាក់ស្តែងទេ ដោយសារឥណទានទាំងនោះនៅតែជាឥណទានដំណើរការ បន្តទទួលបានការទូទាត់សងប្រាក់ដើមនិង/ឬការប្រាក់ និងអាចដំឡើងទៅថ្នាក់ល្អវិញផងដែរ។ ឥណទានដំណាក់កាលទី៣ (ឥណទានមិនដំណើរការ) ជាឥណទានរងការខាតបង់ ប៉ុន្តែអាចស្តារឡើងវិញតាមវិធានការគ្រប់គ្រងឥណទានដោយប្រុងប្រយ័ត្ន។ ដូច្នេះ ការសន្និដ្ឋានថា ការបូកចូលគ្នានៃប្រភេទឥណទានមិនដំណើរការ និងជិតលែងដំណើរការរបស់ធនាគារ ព្រីនស៍ ម.ក ធ្វើឱ្យធនាគារនេះដួលរលំ គឺមិនស្របលក្ខណៈបច្ចេកទេសនៃការវាយតម្លៃសុខភាពរបស់ធនាគារឡើយ។
- ការវាយតម្លៃដែលមិនមានជំនាញជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ផ្តល់នូវព័ត៌មានដែលមិនត្រឹមត្រូវនិងអាចនាំឱ្យសាធារណជនមានការមន្ទិលសង្ស័យលើសមត្ថភាព និងអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុទាំងមូល។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


