Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះឃ្លាំងរថយន្ត ១ កន្លែង ទាំងកណ្ដាលយប់ នៅសង្កាត់ចោមចៅទី ២

បានផុស

នៅ

ឃ្លាំង​ជួសជុល​រថយន្ត ១ កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចេញ​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២៦ ស្ថិត​នៅ​លើ​ផ្លូវ​បេតុង ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួកគាត់​បាន​ឃើញ​អណ្តាត​ភ្លើង​ឆាបឆេះ​ចេញពី​ក្នុង​រថយន្ត ១ គ្រឿង រួច​បន្ត​ឆេះ​រាលដាល​ទៅ​លើ​ទូ​រថយន្ត​ក្បែរៗ គ្នា​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ នោះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ រួម​ទាំង​ម្ចាស់​ទីតាំង​ បាន​ទាញ​ទុយោ​ទឹក​បាញ់​ទប់ស្កាត់​ជា​បណ្តោះអាសន្ន​ រួច​ក៏​នាំគ្នា​ទាក់ទង​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ជាបន្ទាន់។ ភ្លាមៗ នោះ សមត្ថកិច្ច​មូលដ្ឋាន ​ក៏​ប្រញាប់​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​ភ្លាមៗ​ ផង​ដែរ។

បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រតិបត្តិការ​បាញ់​ពន្លត់​ចប់​ឃើញថា​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជាច្រើន​គ្រឿង។ ក្នុងនោះដែរ​ មិន​បណ្តាល​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​នោះឡើយ ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត​ ១ គ្រឿង​ ទូ​ចំនួន ​៤ រួម​ទាំង​សម្ភារ​ក្នុង​នោះ​មួយ​ចំនួន។ ចំពោះ​មូលហេតុ​ នៃ​ការ​ឆេះ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ កំពុង​ស្រាវជ្រាវ​បន្ត៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម