ព័ត៌មានអន្ដរជាតិ
លោក Obama និងភរិយា ចង់ឃើញការផ្លាស់ប្តូរនៅអាមេរិកឲ្យមានប្រធានាធិបតីជាស្រ្តី
លោកស្រី Michelle Obama បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសអាមេរិកកំពុងឆ្ពោះទៅរកការមានប្រធានាធិបតីស្ត្រីហើយ ដោយបញ្ជាក់ពីអ្វីដែលលោកស្រីធ្លាប់បានលើកឡើង បន្ទាប់ពីមានការយល់ច្រឡំចំពោះលោកស្រី ថាសហរដ្ឋអាមេរិកមិនទាន់រួចរាល់សម្រាប់រឿងនេះ។

តែយ៉ាងណា លោកស្រីបានឆ្លើយតបក្នុងកម្មវិធីទូរទស្សន៍ «Call Her Daddy» ថា៖ «វាត្រូវការពេលវេលា តែខ្ញុំគិតថាយើងកំពុងផ្លាស់ប្តូរបន្តិចម្តងៗហើយ។ ពួកយើងនឹងសម្រេចបាន ដែលសហរដ្ឋអាមេរិកគួរតែមានប្រធានាធិបតីជាស្រី្ត»។
មិនតែប៉ុណ្ណោះ លោកស្រី Obama ក៏បានលើកឡើងថា៖ «ការលើកឡើង ពីមុនមិនមែនជាការពិតទេ»។
លើសពីនេះ លោកស្រី ធ្លាប់បាននិយាយកាលពីឆ្នាំមុន អំឡុងពេលផ្សព្វផ្សាយសៀវភៅរបស់ខ្លួន ចំណងជើង «The Look» ថា៖ «នោះហើយជាមូលហេតុដែលអ្នកខ្លះមើលមកខ្ញុំ ថាកំពុងចង់ពន្លឿនតាមអ្វីតាមចិត្តឯង តាមពិតមិនមែនទេ។ ព្រោះអ្នកទាំងនោះកំពុងរកលេស ថាមិនទាន់ត្រៀមខ្លួនសម្រាប់ស្ត្រីជាថ្នាក់ដឹកនាំនៅឡើយ» ។
យោងតាម CNN, លោក Alex Cooper បានចោទសួរក្នុងកម្មវិធី «Call Her Daddy» ថា៖«តើប្រទេសមួយត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនធ្វើជាប្រទេស ដែលមានប្រធានាធិបតីជាស្ត្រីជាលើកដំបូង?»។
លោកស្រី Michelle Obama បានឆ្លើយតបថា៖ «យើងចាំបាច់ត្រូវមានការសន្ទនាអំពីអារម្មណ៍របស់ប្រជាជន ថាតើពួកគេពេញចិត្តចំពោះស្ត្រីដែលដឹកនាំប្រទេសឬអត់!»។
លោកស្រីបានបន្តទៀតថា៖« វានឹងមានបុរសនៅទីនេះដែលមិនបោះឆ្នោតឱ្យស្ត្រី។ អ្នកដឹងទេថា … ប្រជាជននឹងលើកឡើងនួវរឿងទាំងនេះមកនិយាយ។ ប៉ុន្តែចូរនិយាយអ្វីដែលជាការពិត ហើយគួររៀបចំតុមួយ និយាយពីអ្វីដែលត្រូវនិយាយ និង ព្យាយាមរកចម្លើយឱ្យឃើញ»។
លោកស្រីបានបន្ថែមទៀតថា៖ «កុំខឹង ព្រោះតែខ្ញុំឱ្យយោបល់អី។ ឥឡូវយើងសាកក្រឡេកមើល បេក្ខភាពស្រ្តីពីររូបដែលមានសមត្ថភាពពិតៗ កន្លងមកទៅមើល៌»។
ដោយលោកស្រី បានចង្អុលបង្ហាញថា ទីមួយគឺអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton ដែលបានឈរឈ្មោះជាប្រធានាធិបតី និងចាញ់ក្នុងឆ្នាំ ២០០៨ និង ២០១៦ នៅអាណត្តិរបស់ប្តីលោកស្រីផ្ទាល់ និងអតីតអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលត្រូវចាញ់ ប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០២៤។
មិនតែប៉ុណ្ណោះ លោកស្រី Michelle បន្ថែមទៀតថា៖«តាមពិតយើងមានស្ត្រីដែលមានសមត្ថភាព និងការអប់រំខ្ពស់រួចហើយ … ហេតុអ្វីយើងមិនអាចនិយាយអំពីរឿងនេះបាន? ហេតុអ្វីបានយើងត្រូវធ្វើពុតថាអាមេរិកមិនអាចធ្វើបាន?»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


