ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ស្នើហ្សេលេនស្គីឱ្យជជែកគ្នាពីការយល់ខុសលើតៃវ៉ាន់ លក់សមាសធាតុមីស៊ីលឱ្យរុស្ស៊ី
ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានស្នើឱ្យមានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី [Volodymyr Zelenskiy] ដើម្បីដាក់ទណ្ឌកម្មចំពោះសមាសធាតុមីស៊ីលខុសច្បាប់។

បើតាមរ៉យទ័រ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ប្រទេសតៃវ៉ាន់បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ការត្រួតពិនិត្យការនាំចេញនានា ដើម្បីបញ្ឈប់ទំនិញបច្ចេកវិទ្យាខ្ពស់ ដែលប្រើប្រាស់ក្នុងគោលបំណងកងកម្លាំងយោធា។
ថ្លែងក្នុងក្រុង Davos, លោក ហ្សេលេនស្គី បាននិយាយថា៖ «រុស្ស៊ីមិនអាចផលិតមីស៊ីលដោយមិនចូលរួមសមាសធាតុសំខាន់ៗពីប្រទេស ចិន អឺរ៉ុប សហរដ្ឋអាមេរិក និងតៃវ៉ាន់ទេ»។
តែយ៉ាងណា លោក Lai បានឆ្លើយតបនៅលើគណនី X របស់ខ្លួនជាភាសាអង់គ្លេស ថា៖ «តៃវ៉ាន់បានធ្វើការយូរហើយ ជាមួយដៃគូសកលក្នុងការគាំទ្រអ៊ុយក្រែន តាមរយៈជំនួយមនុស្សធម៌ និងជួយសម្របសម្រួលដើម្បីដាក់ទណ្ឌកម្មការនាំចូលអាវុធដែលខុសច្បាប់»។
លោកបានបន្ថែមថា៖ «យើងស្វាគមន៍ជានិច្ច ក្នុងការផ្លាស់ប្តូរព័ត៌មានបន្ថែមទៀតជាមួយប្រធានាធិបតី លោក ហ្សេលេនស្គី @ZelenskyyUa ដើម្បីទប់ស្កាត់បន្ថែមទៀត លើការដឹកជញ្ជូនប្រទេសទី៣ ខុសច្បាប់ និងការប្រើប្រាស់ដោយលាក់បាំង»។
លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ «ពីដើមឡើយ មានយុវជនតៃវ៉ាន់បានពលីជីវិតដើម្បីការពារប្រទេសអ៊ុយក្រែន។ យើងនៅច្បាស់ក្នុងចិត្ត ថាជំនួយណាមួយដែលធ្វើឱ្យមានការឈ្លានពាន ឬការបំពាន និងបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញ គឺមិនអាចទទួលយកបានឡើយ។ យើងបួងសួងសុំឱ្យសន្តិភាពនៅអ៊ុយក្រែនកើតឡើងវិញឆាប់ៗនេះ»៕
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិនៅថ្ងៃសុក្រ លោក Lai បានស្វាគមន៍ លោក Zelenskiy ក្នុងការបញ្ជូនអ្នកជំនាញណាមួយមកតៃវ៉ាន់ដើម្បីឱ្យដឹងពីទណ្ឌកម្មនេះ។
មិនតែប៉ុណ្ណោះ លោកបន្ថែមទៀតថា៖ «យើងមានឆន្ទៈក្នុងការពង្រឹងការគ្រប់គ្រងលើទំនិញដែលឆ្លងកាត់ប្រទេសទីបី ដែលលាក់បាំងជាសម្ងាត់ ដើម្បីកុំឱ្យចូលទៅក្នុងប្រទេសរុស្ស៊ី និងការពារអ៊ុយក្រែន»។
តែយ៉ាងណារ៉យទ័រមិនអាចទទួលបានការឆ្លើយតបពីប្រធានាធិបតី អ៊ុយក្រែនលើរឿងនេះនៅឡើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


