សេដ្ឋកិច្ច
ទិន្នផលទុរេនរដូវកាលថ្មី រំពឹងកើនឡើង ជាមួយនឹងកំណើនផ្ទៃដីដាំដុះ
ទិន្នផលទុរេនរបស់កម្ពុជានៅឆ្នាំ ២០២៦ រំពឹងកើនឡើងជាងរដូវកាលឆ្នាំមុន ដោយសារកំណើនផ្ទៃដីដាំដុះ និងផ្ទៃដីប្រមូលផល។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានប្រសាសន៍ថា ផ្ទៃដីដាំដុះទុរេនរបស់កសិករកើនឡើងច្រើន ដែលនឹងជំរុញទិន្នផលទុរេនកើនឡើងដែរ ខណៈការប្រមូលផលនឹងមានរយៈពេលវែងជាងមុន។
លោក ហេង ឆេងលី បញ្ជាក់ថា៖ «យើងតាមអង្កេតមើល ឃើញថា ផ្ទៃដីដាំដុះកើនឡើងច្រើន ទាំងកសិករ ទាំងខ្ញុំទាំងគេ ឃើញមានការដាំដុះថែម យើងគិតថា ផលឆ្នាំនេះ នឹងកើនជាងឆ្នាំកន្លងទៅទៀត ដោយសារផ្ទៃដីទុរេនអាយុ ៣-៤ ឆ្នាំ ដែលវាចាប់ផ្ដើមហុចផលវាចាប់ផ្ដើមកើនឡើង ដូចខ្ញុំមានទុរេន ៦ ហិកតា នឹងឱ្យផលឆ្នាំនេះដែរ ហើយអ្នកផ្សេងក៏ដូចគ្នា»។

ទុរេនកម្ពុជា កាលពីរដូវឆ្នាំ ២០២៥ ភាគច្រើនលក់បំពេញតម្រូវការក្នុងស្រុក ដោយសារការរឹតបន្តឹងការនាំចូលពីថៃ និងវៀតណាម ខណៈការនាំចេញមានទំហំតិចតួច។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មផ្លែឈើ និងដំណាំរួមផ្សំ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងធានានូសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


