សន្តិសុខសង្គម
មន្ទីរកសិកម្មខេត្តក្រចេះ បំភ្លឺករណីចោទប្រកាន់នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ លួចដោះលែងជនល្មើសរត់ពន្ធសត្វព្រៃស្ងាត់ៗ
មន្ទីរសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័តមានក្នុងស្រុក ដែលបានចុះផ្សាយចោទប្រកាន់នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែទទួលសំណូកក្រោមតុ លួចដោះលែងជនល្មើសរត់ពន្ធសត្វព្រៃស្ងាត់ៗ។

ប្រភពពីមន្ទីរកសិកម្មខេត្តក្រចេះបានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤០នាទី លោក ឆន សុីដន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែទទួលវត្ថុតាងបទល្មើសដឹកជញ្ជូនសត្វព្រៃដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ដែលបានចាប់ឃាត់កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ វេលាម៉ោង ២៣:១៥ នាទី នៅចំណុចរង្វង់មូលព្រាបស ភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ រួមមាន:
១_រថយន្ត ម៉ាក ឡិចស៊ីស Rx ៣០០ ពណ៌ទឹកមាសស្លាកលេខ ភ្នំពេញ ២AH- ៦៥៥៣ ចំនួន១ គ្រឿង ចង្កូតឆ្វេង (រក្សាទុកជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ)
២_សត្វពង្រូលរស់ចំនួន ១ ក្បាល ទម្ងន់ ៣ គីឡូក្រាម (បីគីឡូក្រាម) បានយកទៅប្រគល់ជូននាយកដ្ឋានសត្វព្រៃនៅភ្នំពេញ។
៣_សត្វពស់ព្រៃ (រស់) ទម្ងន់ ៥ គីឡូក្រាម (ប្រាំគីឡូក្រាម) បានយកលែងនៅកន្លែងមានសុវត្ថិភាព។
៤_សាច់សត្វឈ្លូសទម្ងន់ ១០ គីឡូក្រាម(ដប់គីឡូក្រាម) បានដុតកម្ទេចចោលនៅក្នុងបរិវេណខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។
៥_ ជនសង្ស័យឈ្មោះ កេត គឹមសុង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ដោយមានការណែនាំពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានឲ្យលោកឆន សុីដន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់ស្តីពីព្រៃឈើ ដោយការដឹកជញ្ជូនសត្វព្រៃគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងបានឲ្យលោក កេត គឹមសុង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ត្រឡប់ទៅផ្ទះវិញ។ លោក ឆន សុីដន នាយសង្កាត់បានសួរលោក កេត គឹមសុង ចង់បង់ប្រាក់ពិន័យនៅតុលាការខេត្តក្រចេះ ឬបង់ប្រាក់ពិន័យនៅរដ្ឋបាលព្រៃឈើ លោក កេត គឹមសុង ឆ្លើយថាចង់បង់នៅខាងរដ្ឋបាលព្រៃឈើវិញ។
លោក ឆន សុីដន ក៏ស្នើសុំកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះឲ្យជួយការពារនិងជូនឈ្មោះ កេត គឹមសុង មកផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីបង់ប្រាក់ដំកល់ជូនរដ្ឋ ដោយសរសេរជាលាយលក្ខណ៍អក្សរតាមណែនាំរបស់ផ្នែករដ្ឋបាលព្រៃឈើ ក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


