ព័ត៌មានជាតិ
មេភូមិស្រែស្តៅ ផ្ដល់ដីផ្ទាល់ខ្លួនដល់ពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ
លោក ទូច បូរ៉ា មេភូមិស្រែស្តៅ និងក្រុមគ្រួសារ បានសម្រេចចិត្តផ្តល់ដីឡូត៍ចំនួន ៣០ឡូត៍ជូនដល់ពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ ដែលរស់នៅក្នុងភូមិស្រែស្តៅ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ពិធីផ្ដល់ដីឡូត៍ជូនពលរដ្ឋក្រីក្រទាំង៣០គ្រួសារខាងលើនេះ ក៏មានការចូលរួមដឹងលឺពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរប្ញស្សី និងក្រុមការងារ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំដារ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរប្ញស្សី បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ នេះថា ទីតាំងដីដែលផ្ដល់ជូនគ្រួសារក្រីក្រទាំង ៣០គ្រួសារ ស្ថិតនៅចំនុចផ្លូវចូលកោះសុក្រំ ក្នុងឃុំដារ ស្រុកចិត្របុរី ប៉ុន្តែប្រជាពលរដ្ឋ ដែលទទួលបានដីឡូត៍ទាំងនោះ ជាពលរដ្ឋរស់នៅភូមិស្រែស្ដៅ ក្នុងសង្កាត់អូរឫស្សី ក្នុងក្រុងក្រចេះ សុទ្ធសឹងជាអ្នកគ្មានដី និងទីទល់ក្រីក្រ។

លោកបានបញ្ជាក់ថា ដីអំណោយខាងលើនេះ ជាកម្មសិទ្ធិឯកជនរបស់លោក ទូច បូរ៉ា មេភូមិស្រែស្ដៅ និងក្រុមគ្រួសារ ដោយពួកគាត់បានសម្រេចចិត្តបរិច្ចាកដីនោះដល់ពលរដ្ឋគ្មានដីចំនួន ៣០គ្រួសារ ក្នុងនោះ ២៣គ្រួសារ ទទួលបានដីនៅភូមិស្រែស្ដៅ និង៧គ្រួសារទៀតទទួលបានដីនៅឃុំដារ។ គ្រួសារនីមួយៗ ទទួលបានដីក្នុងមួយឡូត៍ទំហំ ៦ម៉ែត្រ គុណនឹង ២០ម៉ែត្រ។ ចំពោះទីតាំងដីឡូត៍ ដែលបានផ្ដល់ឱ្យពលរដ្ឋទាំង ៣០គ្រួសារ គឺមានផ្លូវ និងភ្លើងប្រើប្រាស់រួចហើយ ដោយឡែកសម្រាប់ទឹកប្រើប្រាស់ ប្រហែលជាលោក ទូច បូរ៉ា មេភូមិស្រែស្ដៅ គាត់នឹងបុកអណ្តូងទឹកជូននៅពេលប្រហែលជា ៤ទៅ៥ថ្ងៃ ខាងមុខទៀតនេះ៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


