ព័ត៌មានជាតិ
ពលរដ្ឋ បន្តគាំទ្រចំពោះប្រតិបត្តិការកម្ទេចចំសម្បុកក្រុមជនបរទេសណាពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ប្រជាពលរដ្ឋ បានសម្ដែងការបន្តគាំទ្រចំពោះប្រតិបត្តិការកម្លាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចុះកម្ទេចចំសម្បុកធំៗ របស់ក្រុមជនបរទេសទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់ក្នុងការកម្ទេចបទល្មើសឧក្រិដ្ឋទាំងឡាយដែលបានបង្កអសន្តិសុខ និងអស្ថិរភាព ដល់ប្រទេសជាតិ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ។ ពោល គឺចង់ឲ្យកម្ពុជាលេចមុខលេចមាត់នៅលើឆាកអន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សន្តិភាព ក៏ដូចជាការអភិវឌ្ឍជាដើម។


បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗ ទាំង ១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល , អគារបន្ទប់ជួល , អគារខុនដូរ , ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ឲ្យបានច្បាស់អំពីការរស់នៅដោយស្របច្បាប់ត្រឹមត្រូវរបស់ជនបរទេសទាំងឡាយ ជៀសវាងការស្នាក់នៅដោយលួចលាក់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ការចុះរដ្ឋបាលត្រួតពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមយ៉ាងល្អពីតាមបណ្ដាម្ចាស់ទីតាំងពាក់ព័ន្ធទាំងអស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋឆបោកនេះកាន់តែមានប្រសិទ្ធភាពខ្ពស់។


កាលពីថ្មីៗ នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបន្តប្រតិបត្តិការទ្រង់ទ្រាយធំរបស់ខ្លួនក្នុងការចុះបង្ក្រាបចំជម្រកក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនបរទេសជាង ២ ពាន់នាក់ មាន ០៩ សញ្ជាតិ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


