ព័ត៌មានអន្ដរជាតិ
និស្សិតថៃ ធ្វើបាតុកម្មនៅមុខទីស្នាក់ការ EC ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ទូទាំងប្រទេស
និស្សិតថៃជាច្រើននាក់ បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំនិងទិញសន្លឹកឆ្នោត។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ បាតុកម្មនេះដឹកនាំដោយលោក Teerapop Tengpravat ដែលជាតំណាងរបស់អង្គការសង្គមស៊ីវិល។

បាតុករទាមទារឲ្យមានការពន្យល់និងបញ្ជាក់ឲ្យច្បាស់អំពីករណីសង្ស័យជាច្រើនដូចជាការដាច់ភ្លើងពេលរាប់សន្លឹកឆ្នោតនៅមណ្ឌលខ្លះភាពមិនស៊ីគ្នារវាងលទ្ធផលដែលបានប្រកាសនិងចំនួនសន្លឹកឆ្នោតជាក់ស្តែង ការគូសសញ្ញារាប់សន្លឹកឆ្នោតមិនច្បាស់ ឬមិនមានតម្លាភាពនិងការសង្ស័យលើការកែបន្លំតួលេខ។

ទន្ទឹមនោះដែរ ក្រុមនិស្សិតបានដាក់ញត្តិមួយ ដែលមានការទាមទារចំនួន ៥ ចំណុច រួមមាន៖
- ការរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសដោយតម្លាភាព និងបើកចំហឲ្យមានការត្រួតពិនិត្យពីសាធារណជន។
- ការស៊ើបអង្កេតជាបន្ទាន់នូវបទល្មើសវិន័យនិងព្រហ្មទណ្ឌ លើមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធ។
- ការបង្ហាញលទ្ធផលបោះឆ្នោតនៅតាមកម្រិតការិយាល័យបោះឆ្នោតនីមួយៗឲ្យបានឆាប់រហ័ស។
- ការទុកជាមោឃៈនិងរៀបចំការបោះឆ្នោតឡើងវិញ នៅតាមមណ្ឌលបោះឆ្នោតណាដែលការរាប់សន្លឹកឆ្នោតឡើងវិញបង្ហាញពីភាពមិនស៊ីគ្នារវាងចំនួនសន្លឹកឆ្នោត និងចំនួនអ្នកមកបោះឆ្នោតជាក់ស្តែង។
- ការលាលែងពីតំណែងរបស់សមាជិក EC ទាំង ៧ រូប ដើម្បីទទួលខុសត្រូវចំពោះភាពអសមត្ថភាពក្នុងការបំពេញការងារ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


