ព័ត៌មានអន្ដរជាតិ
តើមានប៉ុន្មានដងហើយ ដែលលទ្ធផលបោះឆ្នោតថៃត្រូវបានបដិសេធ?
នៅក្នុងប្រទេសថៃ ការបដិសេធលទ្ធផលបោះឆ្នោតមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាគឺជា «វដ្តនយោបាយ» ដែលកើតឡើងដដែលៗ។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ឆន្ទៈរបស់ប្រជាជនត្រូវបានរារាំងតាមរូបភាពធំៗចំនួន៣៖
១.ការលុបចោលការបោះឆ្នោតទាំងស្រុង (២លើក)
តុលាការធម្មនុញ្ញថៃធ្លាប់បានសម្រេចឲ្យការបោះឆ្នោតទូទាំងប្រទេសក្លាយជាមោឃៈចំនួន២ដង៖
ឆ្នាំ២០០៦៖ តុលាការបានលុបចោលការបោះឆ្នោតខែមេសា បន្ទាប់ពីមានការធ្វើពហិការពីបក្សប្រឆាំង ដែលនាំឲ្យមានរដ្ឋប្រហារយោធានៅខែកញ្ញា ឆ្នាំ២០០៦។
ឆ្នាំ២០១៤៖ តុលាការបានសម្រេចថា ការបោះឆ្នោតខែកុម្ភៈមិនស្របតាមរដ្ឋធម្មនុញ្ញ ព្រោះមិនអាចរៀបចំការបោះឆ្នោតបានគ្រប់មណ្ឌលក្នុងថ្ងៃតែមួយ (ដោយសារបាតុកម្មរារាំង)។ មិនយូរប៉ុន្មាន រដ្ឋប្រហារឆ្នាំ២០១៤ក៏បានកើតឡើង។
២.ការមិនឲ្យអ្នកឈ្នះឡើងកាន់អំណាច (២លើកចុងក្រោយ)
ទោះបីជាការបោះឆ្នោតមិនត្រូវបានលុបចោល ប៉ុន្តែអ្នកដែលឈ្នះនៅលេខរៀងទី១ មិនអាចបង្កើតរដ្ឋាភិបាលបាន៖
ឆ្នាំ២០១៩៖ គណបក្សភឿថៃឈ្នះអាសនៈច្រើនជាងគេ ប៉ុន្តែច្បាប់ដែលតាក់តែងដោយយោធាបានអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភា (ដែលតែងតាំងដោយយោធា) បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី បន្តអំណាចឲ្យមេដឹកនាំយោធាដដែល។
ឆ្នាំ២០២៣៖ គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ឈ្នះឆ្នោតក្លាយជាបក្សលេខ១ ប៉ុន្តែត្រូវបានព្រឹទ្ធសភារារាំងមិនឲ្យមេដឹកនាំបក្សក្លាយជានាយករដ្ឋមន្ត្រី។ ចុងក្រោយ គណបក្សនេះត្រូវបានតុលាការរំលាយចោលនៅឆ្នាំ២០២៤។
៣.ការរំលាយគណបក្សដែលឈ្នះឆ្នោត
តុលាការថៃមានប្រវត្តិរំលាយគណបក្សដែលទទួលបានការគាំទ្រខ្លាំងបំផុតពីប្រជាជន។ ចាប់តាំងពីឆ្នាំ២០០៧មក គណបក្សឈ្នះឆ្នោតធំៗដូចជា ថៃរ៉ាក់ថៃ, គណបក្សអំណាចប្រជាជន, គណបក្សអានាគតថ្មី និងចុងក្រោយគណបក្សចលនាឆ្ពោះទៅមុខ សុទ្ធតែត្រូវបានរំលាយចោលទាំងអស់។
សរុបមក ប្រព័ន្ធនយោបាយថៃត្រូវបានគេមើលឃើញថាមាន «តម្រង» ពីរជាន់ គឺតុលាការ និងយោធា ដែលតែងតែចេញមុខមក «កែប្រែ» លទ្ធផលបោះឆ្នោត បើលទ្ធផលនោះមិនស្របតាមបំណងរបស់ក្រុមអ្នកមានអំណាចរបស់ខ្លួន៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


