សន្តិសុខសង្គម
ករណីអគ្គិភ័យឆេះនៅផ្លូវវេងស្រេងកាលពីយប់មិញ បណ្ដាលឲ្យខូចខាតផ្ទះ៣ល្វែង រួមទាំងរថយន្ត០២គ្រឿង
អគ្គិភ័យបានលេបត្របាក់ផ្ទះល្វែងលក់សំបកកង់រថយន្ត លក់ម៉ាសុីនត្រជាក់ និងលក់ភេសជ្ជៈ ចំនួន៣ល្វែងអស់ស្ទើរទាំងស្រុង ហើយបានបណ្តាលអោយមន្រ្តីអគ្គិភ័យ០២នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ គេឃើញបង្គោលភ្លើងដែលនៅជាប់ផ្ទះកើតហេតុ មានការឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើង។ ភ្លាមៗ ប្រជាពលរដ្ឋបង្កការឆោឡោយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ដែរ តែដោយសារអណ្តាតភ្លើងលាយលំខ្យល់ឆេះលឿនខ្លាំងពេកទើបពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍។

អគ្គិភ័យនេះបានបង្កខូចខាតផ្ទះ ១ល្វែងអស់ទាំងស្រុង រួមទាំងបានរាលដាលដល់ផ្ទះ០២ល្វែងទៀត រួមសំបកកង់រថយន្ត ម៉ាសុីនត្រជាក់ គ្រឿងភេសជ្ជៈមួយចំនួនធំ និងសម្ភារៈអស់ស្ទើរទាំងស្រុង។ ក្នុងនោះ រថយន្តពន្លត់របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ រថយន្តជំនួយកងពលតូចង៧០ រថយន្តក្រសួងមហាផ្ទៃ និងរថយន្តជំនួយជាច្រើនទៀតបានមកដល់ទីតាំងជាច្រើនគ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុអោយបានច្បាស់លាស់៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


