ព័ត៌មានជាតិ
សិស្សបញ្ចប់ការសិក្សាពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ទទួលប្រាក់ខែពី ៨០ ម៉ឺនរៀល ដល់ ៥០០ ដុល្លារ
លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានក្នុងខេត្តក្រចេះ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ឦសាន បណ្ដុះបណ្ដាលសិស្សបានចំនួនប្រមាណជិត ១ ម៉ឺននាក់ ហើយវិទ្យាស្ថានបានរកការងារឲ្យសិស្សចូលបម្រើការទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ទទួលបានប្រាក់ឧបត្ថម្ភពី ៨០ ម៉ឺនរៀល រហូតដល់ ៥០០ដុល្លារ ក្នុងមួយខែ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន មានបង្រៀនពីរដំណាក់កាល ដោយដំណាក់កាលទី១ ហៅថា សញ្ញាបត្រ័បច្ចេកទេសវិជ្ជាជីវៈ ១ ២ ៣ រៀនផ្ដោតទៅលើមុខជំនាញ តបណ្ដាញអគ្គិសនីក្នុងអាគារ ជួសជុលបរិក្ខាត្រជាក់ តំឡើងម៉ាស៊ីនត្រជាក់ សំអាងកាយ កាត់សក់ ធ្វើម្ហូប ជួសជុលម៉ូតូ-រថយន្ត តំឡើងប្រពន្ធ័ស្អាតស្អំ ហៅថា ប្រពន្ធ័សូឡា និងសញ្ញាបត្រ័ជាន់ខ្ពស់បច្ចេកទេស គឺវិទ្យាស្ថានបណ្ដុះបណ្ដាទៅលើវិស័យ សំណង់ អគ្គិសនី វិស័យ IT និងវិស័យបរិក្ខាត្រជាក់និងកំដៅ ដែលមានកំរិតសញ្ញាបត្រ័ បច្ចេកទេសជាន់ខ្ពស់ ក្នុងនោះ ក៏មានការតបណ្ដាញអគ្គិសនីធំៗ ប្រពន្ធ័បញ្ជារ PLC ដើម្បីបញ្ជូលឲ្យសិស្សានុសិស្សឆាប់ចេះ ដើម្បីឲ្យបានចូលបម្រើការនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស ឧស្សាហកម្មធនធំៗ។




បច្ចុប្បន្ន វិទ្យាស្ថានមានក្រុមហ៊ុន សហគ្រាស ជាដៃគូសហការចំនួន ៥ ធំៗ រួមមាន៖ ក្រុមហ៊ុនកសិកម្ម ក្រុមហ៊ុនឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ចំពោះផ្នែកសេវាកម្ម ប្រមាណជា ៩០ សេវាកម្ម ដើម្បីទំនាក់ទំនង់ក្នុងការការសិស្សចុះហាត់ការនិងធ្វើការងារ។
ជាមួយគ្នានោះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានក៏មានសិស្សដាក់ពាក្យ ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ នេះតាមការបញ្ជាក់បន្ថែមពីលោក អ៊ង់ គឹមភឿន ជានាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន។
ដោយអនុវត្តតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល វិទ្យាស្ថានបានយកចិត្តទុកដាក់បណ្ដុះបណ្ដាលទៅលើយុវជនដែលមកពីគ្រួសារ ក្រ១ ក្រ២ និងគ្រួសាររងហានិភ័យ ដែលមានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ក្នុង១ខែ មានរយៈពេល ៤ ខែ កម្មវិធីសិក្សា ៧ វេន ក្នុង១សប្តាហ៍៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


