ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អាម៉េរិក សន្យានឹងនាយករដ្ឋមន្ត្រីកម្ពុជាថា អាម៉េរិក នឹងបន្តធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យព្រំដែនកម្ពុជា-ថៃមានសន្តិភាពយូរអង្វែង
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Christopher Landau សន្យានឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ថា អាម៉េរិក នឹងបន្តធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យព្រំដែនកម្ពុជា-ថៃមានសន្តិភាពយូរអង្វែង។ ការសន្យានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជានិងអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ(ម៉ោងនៅសហរដ្ឋអាម៉េរិក)។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួប ផ្សព្វផ្សាយលើបណ្ដាញសង្គមនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបនោះ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក អរគុណកម្ពុជាចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក៏បានជម្រាបជូនសម្ដេចធិបតី ថា ប្រធានាធិបតី ដូណាល់ ត្រាំ មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។

សេចក្តីប្រកាសព័ត៌មាន បានសរសេរអំពីការសម្រង់សម្ដីអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកដូច្នេះ÷” ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាម៉េរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។“។

ជាការឆ្លើយតប, សម្ដេច ហ៊ុន ម៉ាណែត ក៏បានអរគុណប្រធានាធិបតី ដូណាល់ ត្រាំ ម្ដងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។សម្ដេចធិបតី
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។
គួររំលឹកឡើងវិញថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចដែលមានបទឈប់បាញ់បន្ទាន់មួយរវាងកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នាជុំទីមួយរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនៃចុងខែកក្កដា ឆ្នាំ២០២៥។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដោយមានការចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ។
យ៉ាងណាកិច្ចព្រមព្រៀងសន្តិភាពត្រូវបានភាគីថៃហែកចោលនៅដើមខែវិច្ឆិកា រួចហើយបានបើកការវាយប្រហារមកលើកម្ពុជាដោយខុសច្បាប់បំពានជ្រៅចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា វាយប្រហារដោយមិនរើសគោលដៅបំពានច្បាប់អន្តរជាតិ ឈ្លានពានមកលើកម្ពុជារយៈពេល ២១ ថ្ងៃនៅក្នុងខែធ្នូឆ្នាំ២០២៥។ ក្នុងការប្រយុទ្ធគ្នាជុំទី ២ នេះ លោកត្រាំក៏បានចូលរួមសម្របសម្រួលផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


