ព័ត៌មានអន្ដរជាតិ
ព្យុះខែប្រាំងបញ្ចេញឥទ្ធិពលនៅថៃ, វាយប្រហារខេត្ត Nakhon Ratchasima បង្កការបំផ្លិចបំផ្លាញ
ព្យុះខែប្រាំងនៅប្រទេសថៃ បានបញ្ចេញឥទ្ធិពលហើយ ដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ វាយប្រហារខេត្ត Nakhon Ratchasima បង្កការបំផ្លិចបំផ្លាញ។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃចន្ទទី២៣ខែកុម្ភៈ, ព្យុះនេះបានវាយប្រហារពេញទំហឹង ខណៈបើតាមរូបភាពនិងវីដេអូបង្ហោះលើបណ្តាញសង្គម Facebook, គេបានឃើញឥទ្ធិពលព្យុះបោកបក់អំឡុងពិធីបុណ្យសពមួយនៅស្រុក Khon Buri។
ក្នុងការបង្ហោះនោះ, ខ្យល់ព្យុះបានបោកផ្តួលរោងបុណ្យ កួចកៅអី មានទាំងផ្លេកបន្ទោរនិងរន្ទះបាញ់ រួមជាមួយភ្លៀងធ្លាក់ដូចហែកមេឃ បោកបំបាក់ដើមឈើថែមទៀតផង។ យ៉ាងណា មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរងរបួសនោះទេ។

ព្យុះនេះកើតឡើងបន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានថា ខេត្តចំនួន៦០ពោលគឺសឹងតែទូទាំងប្រទេសទៅហើយ ដែលនឹងត្រូវវាយប្រហារដោយព្យុះខែប្រាំងយ៉ាងធ្ងន់ធ្ងរ ចាប់ពីដើមសប្តាហ៍នេះទៅ។
តាមការផ្សាយរបស់ The Nation ដែលដកស្រង់សេចក្តីប្រកាសរបស់នាយកដ្ឋានកាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈ, តំបន់ដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេគឺភាគឦសាន កណ្តាល និងទីក្រុងបាងកក។

នៅភាគឦសាន ខេត្តទាំងអស់នឹងត្រូវរងគ្រោះ ចំណែកភាគកណ្តាល ព្យុះក៏នឹងវាយប្រហារគ្រប់ខេត្តផងដែរ លើកលែងតែ Phetchaburi និង Prachuap Khiri Khan ប៉ុណ្ណោះ។
តំបន់ខាងលើនឹងជួបប្រទះភ្លៀងធ្លាក់យ៉ាងគំហុក ខ្យល់បក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ ព្រមទាំងបាតុភូតធម្មជាតិដ៏គ្រោះថ្នាក់ផ្សេងៗ ចាប់ពីថ្ងៃចន្ទទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


