ព័ត៌មានអន្ដរជាតិ
៦០ខេត្តនៅថៃ នឹងជួបព្យុះខែប្រាំង ដ៏ធ្ងន់ធ្ងរ ចាប់ពីដើមសប្តាហ៍នេះ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានថា ខេត្តចំនួន៦០ពោលគឺសឹងតែទូទាំងប្រទេសទៅហើយ ដែលនឹងត្រូវវាយប្រហារដោយព្យុះខែប្រាំងយ៉ាងធ្ងន់ធ្ងរ ចាប់ពីដើមសប្តាហ៍នេះទៅ។

តាមការផ្សាយរបស់ The Nation ដែលដកស្រង់សេចក្តីប្រកាសរបស់នាយកដ្ឋានកាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈ, តំបន់ដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេគឺភាគឦសាន កណ្តាល និងទីក្រុងបាងកក។
នៅភាគឦសាន ខេត្តទាំងអស់នឹងត្រូវរងគ្រោះ ចំណែកភាគកណ្តាល ព្យុះក៏នឹងវាយប្រហារគ្រប់ខេត្តផងដែរ លើកលែងតែ Phetchaburi និង Prachuap Khiri Khan ប៉ុណ្ណោះ។
តំបន់ខាងលើនឹងជួបប្រទះភ្លៀងធ្លាក់យ៉ាងគំហុក ខ្យល់បក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ ព្រមទាំងបាតុភូតធម្មជាតិដ៏គ្រោះថ្នាក់ផ្សេងៗ ចាប់ពីថ្ងៃចន្ទទៅ។

ដោយសារស្ថានការណ៍មើលទៅហាក់ធ្ងន់ធ្ងរ នាយកដ្ឋានបានព្រមានអំពីគ្រោះថ្នាក់ និងត្រៀមប្រកាសអាសន្ននៅតំបន់ណា ដែលអាចកើតរឿងអាក្រក់។
ពាក់ព័ន្ធរឿងខែប្រាំងនេះដែរ បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិថៃ (NDPMC) ក៏បានបង្គាប់រួចហើយផងដែរឲ្យបណ្តាខេត្តទាំងអស់ក្នុងប្រទេស ត្រូវបង្កើនការត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួតឆ្នាំ២០២៦ ដោយផ្តល់អាទិភាពខ្ពស់លើការបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។
ថៃព្រមានថា ស្ថានភាពស្ងួតហួតហែងចាប់ពីពាក់កណ្តាលខែមករាដល់ពាក់កណ្តាលខែឧសភា អាចបង្កឲ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់វិស័យកសិកម្មនៅក្រៅតំបន់ស្រោចស្រព និងការផលិតទឹកស្អាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


