Connect with us

ព័ត៌មានអន្ដរជាតិ

អង់​គ្លេស​ប្តេជ្ញា​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា និងមនុស្សធម៌​ ដល់​​អ៊ុយក្រែន​​​​​ ឲ្យរឹតតែខ្លាំង

បានផុស

នៅ

ក្នុង​ខួប​៤ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចក្រ​ភព​អង់​គ្លេស​បានប្រកាស​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធានិងមនុស្សធម៌បន្ថែមទៀត ដល់​​អ៊ុយក្រែន។​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ រដ្ឋា​ភិបាល​ទីក្រុងឡុងដ៍ ក៏ប្តេជ្ញា​ចិត្តផ្តល់​ការ​ការ​ពារ​ចំពោះ​អ៊ុយក្រែន​ ​ជា​ផ្នែក​មួយ​នៃការ​ធានាសន្តិ​សុខ​របស់ចក្រភពអង់គ្លេសផងដែរ។

ទង់​ចក្រភពអង់គ្លេសនិងអ៊ុយ​ក្រែន។​ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមគេហទំព័រ​រដ្ឋាភិបាល​អង់គ្លេស GOV.UK នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០២៦, ទីក្រុងឡុងដ៍​បានប្រកាស​ពី​ការ​គាំ​ទ្រ​បន្ថែម​ដល់​អ៊ុយ​ក្រែន ខណៈ​នាយ​ករដ្ឋ​មន្ត្រី​បាន​កោះ​ហៅ​ឲ្យ​រៀប​ចំ​ការ​ប្រជុំ​​កិច្ចសម្ព័ន្ធ​ភាព​ជា​មួយ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ។

លោក Keir Starmer  នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស​លើក​ឡើង​ថា​៖ «ក្នុង​ខួប​ដ៏​សោក​សៅ​នេះ សារ​របស់យើង​ទៅកាន់ប្រជាជនអ៊ុយក្រែន​គឺ​សាមញ្ញ ចក្រភពអង់គ្លេស​នៅ​ជាមួយអ្នក រឹង​មាំ​ជាង​ពេលណាៗ​ទាំង​​អស់​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​កំពុង​ប្រកាស​ពី​ការ​គាំទ្រ​ជា​ថ្មី​នៅ​ថ្ងៃ​នេះ​ ហើយ​យើងនឹងបន្តគាំទ្រអ៊ុយក្រែនឲ្យបានយូរតាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

លោក​បន្ត​ថា​៖ «ទោះ​បីជាមានការ​រំខាន​ក្នុង​កិច្ច​ការ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះក៏ដោយ សង្គ្រាម​នេះ​នៅ​តែ​ជា​បញ្ហា​សំខាន់​បំផុត​នៃ​យុគ​សម័យ​របស់​យើង។ ចម្លើយ​​របស់​យើង​រួមគ្នា​គឺច្បាស់លាស់​ រុស្ស៊ីមិន​ឈ្នះសង្គ្រាមនេះ​ទេ។ ពួកគេ​នឹងមិនឈ្នះសង្គ្រាមឡើយ។ ភាព​ក្លាហាន​របស់អ៊ុយក្រែន​នៅ​តែ​បន្តរក្សា​ខ្សែ​បន្ទាត់​ សម្រាប់​តម្លៃ​រួម​របស់​យើង នៅ​ចំពោះ​ការ​ឈ្លាន​ពាន​របស់​ពូទីន។ យើង​នឹង​ឈរ​នៅ​ខាង​ពួកគេ(អ៊ុយ​ក្រែន)​ រហូត​ដល់​មាន​សន្តិភាព​យុត្តិធម៌ និង​យូរអង្វែង ឬ​លើស​ពី​នេះ! Slava Ukraini»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម