Connect with us

ព័ត៌មានជាតិ

ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនអតីតពលករ និងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពោធិ៍សាត់ នាចុងសប្តាហ៍នេះ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាចុងសប្តាហ៍នេះ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារនឹងនាំយកឱកាសការងារ ៨៣ ៧៤៣កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងបរិវេណវិទ្យាល័យកំរៀង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងថ្ងៃអាទិត្យ ទី១ ខែមីនា នៅក្នុងបរិវេណវត្តរតនៈភ្នំព្រឹក ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកនៅខេត្តពោធិ៍សាត់ ពិព័រណ៍ការងារនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងថ្ងៃអាទិត្យ ទី១ ខែមីនា ពិព័រណ៍ការងារនឹងរៀបចំនៅក្នុងបរិវេណសាលាស្រុកក្រគរ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោក ស៊ុន មេសា តាមរយៈវេទិកាការងារទាំង២ខេត្តនេះ អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើអាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលចុះទៅផ្ទាល់ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។ បន្ថែមពីនេះ អតីតពលករដែលចូលរួមវេទិការការងារនេះ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ព្រមទាំងអាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម