កីឡា
ពាន UCL ឆ្នាំនេះកាន់តែកក្រើក ក្រោយក្រុមខ្លាំងៗកំពុងមានភាគរយជួបគ្នាវគ្គ ១៦ ក្រុម
ពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ នឹងកាន់តែកក្រើកខ្លាំងនៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយក្រុមខ្លាំងៗកំពុងមានភាគរយជួបគ្នានៅវគ្គនេះ។

ការប្រកួតវគ្គលីគហ្វេស (League Phase) និងជម្រុះ playoffs បានបញ្ចប់ហើយ ខណៈក្រុមទាំង ១៦ ដែលបានឡើងមកកាន់វគ្គ ១៦ ក្រុមចុងក្រោយ ក៏បានរកឃើញរួចរាល់ហើយដែរ។ ក្រុមទទួលបានកៅអីឡើងវគ្គ ១៦ ក្រុមចុងក្រោយរួមមាន Arsenal, Bayern, Liverpool, Spurs, Barcelona, Chelsea, Sporting, Man City, At Madrid, Newcastle, Bayer Leverkusen, Bodo/Glimt, Atalanta, Galatasaray, PSG និង Real Madrid។

បើក្រឡេកមើលក្រុម ដែលមានភាគរយត្រូវជួបគ្នានៅវគ្គ ១៦ ក្រុមចុងក្រោយនេះរួមមាន៖
- Real Madrid CF អាចជួប Manchester City F.C. ឬ Sporting CP។
- Paris Saint-Germain F.C. អាចជួប FC Barcelona ឬ Chelsea F.C.។
- Galatasaray S.K. អាចជួប Liverpool F.C. ឬ Tottenham Hotspur F.C.។
- Atalanta BC អាចជួប FC Bayern Munich ឬ Arsenal F.C.។
- Newcastle United F.C. អាចជួប FC Barcelona ឬ Chelsea F.C.។
- Atlético Madrid អាចជួប Liverpool F.C. ឬ Tottenham Hotspur F.C.។
- Bayer 04 Leverkusen អាចជួប FC Bayern Munich ឬ Arsenal F.C.។
- FK Bodø/Glimt អាចជួប Manchester City F.C. ឬ Sporting CP។
គួរបញ្ជាក់ផងដែរ ថា ការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្អែកនេះ វេលាម៉ោង ៦ ល្ងាច៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


