ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Covishield (Astrazeneca) មានសមត្ថភាពការពារវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ដែលគេកំពុងភ័យខ្លាច
លោក Rakesh Mishra ប្រធានមជ្ឈមណ្ឌលជីវសាស្ត្រកោសិកានិងម៉ូលេគុល (CCMB) ក្នុងប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលបឋមនៃការសិក្សាបានបង្ហាញថា វ៉ាក់សាំង Covishield មានសមត្ថភាពការពារប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួន ប្រភេទ B.1.617 ឬត្រូវបានគេស្គាល់ថាជាវីរុសបំប្លែងខ្លួនទ្វេដង។
លោកបន្តថា ការសិក្សានេះធ្វើឡើងដោយ CCMB ដែលជាវិទ្យាស្ថានរបស់ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម (CSIR)។

លោក Mishra បានបង្ហោះ Twitter ថា “វាជាលទ្ធផលដំបូងប៉ុន្តែជាលទ្ធផលដ៏គាប់ប្រសើរ។ វ៉ាក់សាំង Covishield អាចការពារប្រឆាំង B1617។ លទ្ធផលដំបូងពីការវិភាគបង្ហាញថា ទាំងមនុស្សទើបងើបពីឈឺ និងអ្នកចាក់វ៉ាក់សាំង Covishield ហើយ សុទ្ធតែមានការការពារប្រឆាំងវីរុសបំប្លែងខ្លួនទ្វេដង B.1.617”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mishra មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ វ៉ាក់សាំង Covishield ឬគេស្គាល់ថា Astrazeneca ត្រូវបានផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (SII)។
គួរបញ្ជាក់ថា វីរុស B.1.617 មានផ្ទុកនូវកំឡាយមកពីរវីរុសបំប្លែងខ្លួនដាច់ដោយឡែកពីគ្នាចំនួន២គឺ E484Q និង L452R។
អ្នកជំនាញមានការព្រួយបារម្ភថា វីរុសថ្មីនេះក៏អាចបង្កើនអត្រាឆ្លង និងងាយយកឈ្នះប្រព័ន្ធការពារភាពស៊ាំផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ ពិសេសណាស់! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



