Connect with us

នយោបាយ

ឧប. ហ៊ុន ម៉ានី ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាត្រូវបន្តថែរក្សានូវសាមគ្គី ឯកភាពផ្ទៃក្នុងបក្ស និងតាមដានអំពីបញ្ហាជម្លោះកម្ពុជា-ថៃ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏បានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងលើកទឹកចិត្តឱ្យមានការរាយការណ៍ជាប្រចាំ ជាពិសេសតាមដានអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ហ៊ុន ម៉ានី ណែនាំដូច្នេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចបន្ដសម្រាប់ខែមីនា របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានទី១, អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។

ជាកិច្ចចាប់ផ្ដើម អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អុិន ឃុន បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅបន្តភារកិច្ចឆ្នាំ២០២៦។

ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្តតាមដែលអាចធ្វើទៅបាន និងបន្តពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលសុខទុក្ខរបស់ពួកគាត់គឺជាស្នូលនៃបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម