Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឲ្យមនុស្សរាប់សែននាក់រត់ភៀសខ្លួន ចុះចោលផ្ទះសម្បែង

បានផុស

នៅ

សង្គ្រាមមជ្ឈិមបូព៌ា ដែលជាការច្បាំងគ្នាដ៏កក្រើករវាងអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលនិងមានការចូលដៃពីសំណាក់អាមេរិកហើយទទួលការគាំទ្រដោយផ្នែកពីរដ្ឋក្នុងតំបន់មួយចំនួន បានឈានចូលថ្ងៃទី៦ហើយ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៥ខែមីនា ដោយក្រៅពីបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ វាក៏បង្កវិនាសកម្មនិងការបំផ្លិចបំផ្លាញធំធេង ថែមទាំងបង្កើតជាវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរផងដែរ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC ដែលដកស្រង់ទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិហៅកាត់ UNHCR, ការប្រយុទ្ធគ្នាឥតដកដៃនៅមជ្ឈិមបូព៌ា បណ្តាលឲ្យមនុស្សរាប់សែននាក់ រត់ភៀសខ្លួនចុះចោលផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។

នៅអ៊ីរ៉ង់, គ្រាន់តែរដ្ឋធានីតេហេរ៉ង់ មានមនុស្សប្រមាណ ១០០ ០០០នាក់បាត់ទៅហើយ ដែលត្រូវបង្ខំចិត្ត រត់ភៀសខ្លួនចេញ ក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះសង្គ្រាម។

(រូប៖ Reuters)

ចំណែកនៅប្រទេសលីបង់ មនុស្ស ៥៨ ០០០នាក់ក៏ត្រូវភៀសខ្លួនដែរ រីឯនៅស៊ីរី មានជនភៀសខ្លួនជិត ១០ ០០០នាក់ ខណៈតួលេខត្រូវបានគេគិតទុកជាមុនថា នឹងបន្តហក់ឡើងទៀត។

យ៉ាងណា UNHCR បានចងក្រងទិន្នន័យនេះត្រឹមតែ៣ប្រទេសប៉ុណ្ណោះ ទោះគេដឹងថា ប្រទេសផ្សេងក៏មានជនភៀសខ្លួនដែរ គ្រាន់តែមិនទាន់ផ្តល់របាយការណ៍៕

(រូប៖ Reuters)

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម