ព័ត៌មានអន្ដរជាតិ
អាមេរិកបើកការស៊ើបអង្កេត ជុំវិញសោកនាដកម្មវាយប្រហារចំសាលាមួយនៅអ៊ីរ៉ង់ ស្លាប់សិស្ស ១៦៨នាក់
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ ទៅលើករណីវាយប្រហារតាមអាកាសដ៏រន្ធត់មួយ ដែលបានកម្ទេចសាលាបឋមសិក្សាកុមារី Shajareh Tayyebeh ក្នុងទីក្រុង Minab ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅ។ របាយការណ៍បឋមពីអាជ្ញាធរអ៊ីរ៉ង់បានបង្ហាញតួលេខដ៏ស្លុតចិត្ត ដោយមានកុមារីស្លូតត្រង់ដែលមានអាយុចន្លោះពី ៧ ទៅ ១២ឆ្នាំ ចំនួន ១៦៨នាក់ បានបាត់បង់ជីវិតភ្លាមៗ ខណៈដែលពួកគេកំពុងស្ថិតក្នុងម៉ោងសិក្សា។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃទី៥មីនានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចេញមុខមកបកស្រាយថា ខាងក្រសួងការពារជាតិកំពុងតាមដាន និងពិនិត្យមើលរឿងនេះយ៉ាងដិតដល់បំផុត ប៉ុន្តែលោកបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា កងទ័ពអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៍មិនកំណត់គោលដៅលើទីតាំងស៊ីវិលឡើយ។ ទោះបីជាមានការបកស្រាយបែបនេះក្តី ក៏អភិបាលក្រុង Minab លោក Mohammad Radmehr បានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់បែកបានធ្លាក់ចំកណ្តាលអាគារសាលារៀនពេញទំហឹង ដែលក្រៅពីអ្នកស្លាប់ ក៏នៅមានសិស្សស្រីចំនួន ៩៥នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
រដ្ឋាភិបាលក្រុងតេហេរ៉ង់បានចោទប្រកាន់ចំៗទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយ «ឧក្រិដ្ឋកម្មសង្រ្គាម» ដ៏សាហាវឃោរឃៅមួយនេះ។ ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបថា ខ្លួនមិនបានដឹង ឬមានប្រតិបត្តិការណាមួយនៅក្នុងតំបន់កើតហេតុនាពេលនោះឡើយ។ ការបដិសេធនេះកំពុងត្រូវបានមជ្ឈដ្ឋានអន្តរជាតិជជែកដេញដោលយ៉ាងខ្លាំង ព្រោះកន្លងមក អ៊ីស្រាអែលធ្លាប់បានបដិសេធការវាយប្រហារស្រដៀងគ្នានេះ រួចទើបសុខចិត្តទទួលស្គាល់ ឬកែប្រែលទ្ធផលស៊ើបអង្កេតរបស់ខ្លួនវិញ នៅពេលដែលមានភស្តុតាងជាក់ស្តែងលេចឡើង។
សោកនាដកម្មដ៏ធំធេងនេះ កំពុងក្លាយជាចំណុចរបត់ថ្មីមួយក្នុងជម្លោះឆ្នាំ២០២៦ ដែលធ្វើឲ្យកំហឹងរបស់ប្រជាជនអ៊ីរ៉ង់ឆេះសន្ធោសន្ធៅកាន់តែខ្លាំង និងអាចជម្រុញឲ្យមានការសងសឹកកាន់តែសាហាវពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ខណៈដែលរូបភាពនៃកម្ទេចកម្ទីសៀវភៅ និងកាបូបរៀនសិស្សក្នុងគំនរបាក់បែកកំពុងត្រូវបានចែកចាយពាសពេញពិភពលោក អង្គការសហប្រជាជាតិក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឲ្យមានការបង្ហាញការពិតឲ្យបានឆាប់បំផុត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលជាកុមារស្លូតត្រង់ទាំងនោះ៕


ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


