Connect with us

កីឡា

លោក​ McConkey ប្រាប់​កូន​ក្រុម​ថា​ការ​ឈ្នះ​ម្សិលមិញ​នេះ​ចាត់​ទុក​ជា​ការ​ឈ្នះ​វគ្គ​៤៥​ដំបូង​ប៉ុណ្ណោះ​

បានផុស

នៅ

លោក​ McConkey​ ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ ថា​ការ​ឈ្នះ​លើ​ភ្នំពេញក្រោន​ម្សិលមិញ​នេះ​ចាត់​ទុក​ជា​ការ​ឈ្នះ​នៅ​វគ្គ​ ៤៥​នាទី​ដំបូង​ប៉ុណ្ណោះ​ ដូច្នេះ​នៅ​ប្រកួត​ជើង​ទី២​ តទៅ​ទៀត​សូម​កុំ​សប្បាយ​រីករាយ​ខ្លាំង​ពេក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ McConkey

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ លោក​ McConkey​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ភ្លាម​ក៏​បាន​ប្រាប់​ទៅ​កូន​ក្រុម​ថា​កុំ​សប្បាយរីករាយ​​ចំពោះ​ជ័យជម្នះ​នេះ​ខ្លាំង​ហួសហេតុ​ពេក​ឲ្យសោះ ព្រោះ​នៅ​មាន​ការ​ប្រកួត​ជើងទី២​ បន្ត​ទៀត។​ លោក​ចាត់​ទុក​ថា​ការ​ឈ្នះ​លើ​ភ្នំពេញ​ក្រោន​នេះ​គ្រាន់​តែ​ជា​ការ​ឈ្នះ​នៅ​វគ្គ​ ៤៥​នាទី​ដំបូង​ ឬ​វគ្គ​ទី១​ ប៉ុណ្ណោះ​ទេ។​

លទ្ធផល​នៃ​ការ​ប្រកួត

ក្រុម​ទាំង​មូល​រីករាយ​ចំពោះ​ជ័យជម្នះ​មួយ​នេះ​ ប៉ុន្តែ​នៅ​តែ​ខំប្រឹង​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ជើង​ទី២​ បន្ត​ទៀត​ ព្រោះ​បាល់ទាត់​អ្វីៗ​ក៏​អាច​កើក​ឡើង​បាន​ដែរ។​ សម្រាប់​ម្សិលមិញ​នេះ​បន្ទាប់​ពី​បញ្ចប់​នៅ​វគ្គ​ទី​១​ ​លោក​ក៏​មិន​មាន​អ្វី​កែប្រែ​ ឬ​ផ្លាស់ប្ដូរ​ច្រើន​នោះ​ទេ​គ្រាន់​តែ​លើក​ពី​កំហុសឆ្គង​របស់​ក្រុម​ហើយ​ព្យាយាម​បំបាត់​វា​ចោល​ និង​ផ្លាស់ប្ដូរ​ទីតាំង​របស់​កីឡាករ​មួយ​ចំនួន​ប៉ុណ្ណោះ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​មួយ​នេះ។​

ការ​ប្រកួត​ម្សិលមិញ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើង​ទី១​ វគ្គ​ ៨ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់​ AFC Challenge League ​រវាង​ភ្នំពេញ​ក្រោន​ និង​ព្រះខ័នរាជស្វាយរៀង​ បាន​បញ្ចប់​ទៅ​ហើយ​ដោយ​ក្រុម​មក​ពី​ខេត្ត​ស្វាយរៀង​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ៤-១​ កាល​ពី​យប់​ថ្ងៃ​ទី៥​ ខែ​មីនា​ ឆ្នាំ​២០២៦​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ជើង​ទី២​ នឹង​ធ្វើ​ឡើង​នៅ​ទឹកដី​របស់​ព្រះខ័នរាជស្វាយរៀង​ ឯ​ពហុ​កីឡដ្ឋាន​មរតកតេជោវិញ​ម្ដង​នៅ​ថ្ងៃ​ទី១២​ ខែ​មីនា​ ឆ្នាំ​២០២៦​ សប្ដាហ៍​ក្រោយ​នេះ៕​

ក្រុមព្រះខ័នរាជស្វាយរៀង

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម