ព័ត៌មានជាតិ
ពលរដ្ឋឃុំបន្ទាយនាង ព្រួយបារម្ភខ្លាចផ្លូវបេតុងល្អស្អាតមិនធ្លាប់មានខូចទៅវិញបើរថយន្តដឹងលើសទំងន់គេចវេសពីស្ថានីយ៍ថ្លឹង
បន្ទាយមានជ័យ ៖ ពលរដ្ឋឃុំបន្ទាយនាង សម្តែងការព្រួយបារម្ភខ្លាំងខ្លាចផ្លូវបេតុងល្អស្អាតមួយខ្សែរដែលទើបស្ថាបនារួចមានខូចទៅវិញខណៈដែលផ្លូវមួយខ្សែនេះកំពុងរងការដឹកលើសទំងន់ពីរថយន្តធុនធំចរាចរណ៍ឆ្លងកាត់គេចវេសពីស្ថានីយ៍ថ្លឹងរថយន្ត។

ពលរដ្ឋក្មេងចាស់ ដែលរស់នៅសងខាងអស្រ័យលើផ្លូវនេះបានសម្តែងការព្រួយបារម្ភខ្លាំងដែលផ្លូវនេះទើបសាងសងហើយស្អាតងាយស្រួលធ្វើដំណើរស្ថិតនៅក្នុងឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យកំពុងត្រូវបានរថយន្តធុនធំដឹកទំនិញយ៉ាងច្រើននិងធ្ងន់បានធ្វើចរាចរណ៍ឆ្លងកាត់ ពីចំណុច ផ្លូវជាតិលេខ 5ត្រង់ផ្សារបន្ទាយនាងឆ្ពោះទៅផ្លូវមួយខ្សែទៀតត្រង់សំណងពោធិ៍ពីរដើមក្នុងឃុំរហាត់ទឹក ដើម្បីគេចវេសពី ស្ថានីយថ្លឹងរថយន្តដែលនៅតាមផ្លូវជាតិលេខ 5ត្រង់ចំណុចនៃស្ពានក្រឡ។ រថយន្តទាំងនោះភាគច្រើនជារថយន្តដឹកស្រូវ ដំឡូងនិងដឹកទំនិញផ្សេងៗដែលមើលមិនឃើញ តែងធ្វើចរាចរណ៍នៅពេលល្ងាចដល់ ព្រលប់ពី 10 ទៅ 15 គ្រឿងជារៀងរាល់ថ្ងៃ។ ពួកគាត់បានសំណូមពរដល់អ្នកសារព័ត៌មានជួយផ្សាយនិងដល់អាជ្ញាធរពាក់ព័ន្ធមានវិធានការដើម្បីបញ្ជៀសការខូចផ្លូវទៅថ្ងៃអនាគត។

ជុំវិញការបារម្ភរបស់ពលរដ្ឋលើបញ្ហាខាងលើលោកឡាត សុវណ្ណារិទ្ធមេឃុំបន្ទាយនាងបានអោយដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង ជិត 4 គីឡូម៉ែត្រជាផ្លូវក្នុងឃុំដោយ មានប្រវែង 2,200 ម៉ែត្រជាផ្លូវបេតុងមានទទឹង 6 ម៉ែត្រកម្រាសមួយទឹកកន្លះ និងជាងមួយពាន់ម៉ែត្រជាផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីផ្លូវជាតិលេខ 5 ឆ្ពោះទៅឃុំរហាត់ទឹក ទើបកសាងរួចនាឆ្នាំ 2025 ដោយ គម្រោងថវិការបស់អង្គការអេមនិងមន្ទីរអភិវឌ្ឍន៍ជនបទ។

លោកបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងមេភូមិពីការបារម្ភខ្លាចខូចផ្លូវដោយសារតែរថយន្តដឹកទំនិញលើសទំងន់គេចពីស្ថានីយថ្លឹងរថយន្ត លោកបានទំនាក់ទំនងទៅមន្ទីរសាធារណការសូមកិច្ចអន្តរាគមន៍ទប់ស្កាត់ និងលោកចាត់វិធានការ បើឃើញមានរថយន្តដឹកទំនិញធ្ងន់ៗក្រៅពីរថយន្តដឹកកសិផលអាជ្ញាធរភូមិទប់ស្កាត់ដើម្បីហៅមន្ទីរជំនាញធ្វើការថ្លឹងទៅតាមច្បាប់ មិនឱ្យប្រជាពលរដ្ឋ ព្រួយបារម្ភខណៈដែលពួកគាត់កំពុងតែរីករាយជាមួយនឹងសមិទ្ធិផលថ្មីដែលមិនធ្លាប់មាននេះទេ។

លោកគង់ ប៊ុនលឿត អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទទួលការងារជញ្ជីងអចល័តបានឱ្យដឹងថា ក្រោយទទួលបានការណែនាំពីប្រធានមន្ទីរលោកបានចុះសង្កេតនិងឃ្លាំមើលហើយបានឃាត់រថយន្តដឹកលើសទម្ងន់ពីរគ្រឿងនៅចំនុចពោធិ៍ពីរដើមដែលបានបើកវាងពីផ្លូវជាតិលេខ5កាត់ឃុំបត់ត្រង់ទៅឃុំរហាត់ទឹកហើយផ្លូវចំណុចដែលប្រជាពលរដ្ឋលើកហ្នឹងគឺជាផ្លូវមួយបើកគេច៕
ដោយ ៖ អ ពៅ




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


