ព័ត៌មានអន្ដរជាតិ
លោកត្រាំ៖ «កងទ័ពអ៊ីរ៉ង់ រលាយសូន្យហើយ រីឯនាវារបស់ពួកគេ ក៏លិចទៅបាតសមុទ្រអស់ដែរ»
ក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃសុក្រទី៦ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរអំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាដំណើរការយ៉ាងណាហើយ ស្រាប់តែពេលនោះលោកបញ្ជាក់ថា៖ «កងទ័ពអាមេរិកកំពុងធ្វើបានយ៉ាងអស្ចារ្យបំផុត! កងទ័ពអ៊ីរ៉ង់រលាយសាបសូន្យអស់ហើយ រីឯនាវារបស់ពួកគេក៏ខ្ទេចអស់ដែរ»។

តាមកាផ្សាយរបស់ BBC, លោកនិយាយថា៖ «កងទ័ពជើងគោកនិងជើងទឹករបស់ពួកគេត្រូវបានកម្ទេចអស់ហើយ។ ប្រព័ន្ធទំនាក់ទំនងរបស់ពួកគេក៏ត្រូវបានកាត់ផ្ដាច់អស់ដែរ។ មេដឹកនាំអ៊ីរ៉ង់ពីរជំនាន់ សុទ្ធតែស្លាប់ ឥឡូវពួកគេធ្លាក់មកដល់មេដឹកនាំជំនាន់ទីបីហើយ។ ចំណែកកងទ័ពអាកាសរបស់ពួកគេក៏ត្រូវបានកម្ទេចចោលទាំងស្រុងតែម្ដង។ ពួកគេមាននាវា៣២គ្រឿង។ ឥឡូវ លិចទៅបាតសមុទ្រអស់ហើយ»។
មុននេះ នៅក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទូរទស្សន៍ NBC លោកត្រាំអះអាងរួចហើយថា អ៊ីរ៉ង់បានបាត់បង់អ្វីៗគ្រប់យ៉ាង បន្ទាប់ពីទទួលរងសម្ពាធយោធាយ៉ាងខ្លាំង។

យ៉ាងណា លោកបានច្រានចោលការព្រមានពីជម្លោះទ្រង់ទ្រាយធំរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ដោយហៅថាជា «សម្តីឥតប្រយោជន៍»។ លោកសង្កត់ធ្ងន់ថា លោកចង់បោសសម្អាតអ្វីៗគ្រប់យ៉ាងឲ្យបានឆាប់រហ័ស ជាជាងចំណាយពេលរាប់ទសវត្សរ៍ក្នុងការកសាងប្រទេសនោះឡើងវិញ ក្រោយការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei។
លោកត្រាំក៏បង្ហាញសញ្ញាដែរថា លោកចង់មានសិទ្ធិសម្រេចដោយផ្ទាល់ក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ដោយលោកបានលើកយកករណីនៃការផ្លាស់ប្តូរអំណាចនៅប្រទេសវ៉េណេស៊ុយអេឡាមកធ្វើជាការប្រៀបធៀប។
លោកបានបដិសេធយ៉ាងច្បាស់ចំពោះលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់មេដឹកនាំ Khamenei ដោយចាត់ទុកបុគ្គលរូបនេះថាជាអ្នកបន្តវេនដ៏ទន់ខ្សោយ និងបានព្រមានថា ប្រសិនបើគោលនយោបាយចាស់ៗនៅតែបន្ត នោះសង្គ្រាមនឹងកើតឡើងវិញក្នុងរយៈពេល៥ឆ្នាំទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


