ជីវិតកម្សាន្ដ
អបអរ! កូនស្រីច្បងលោក ម៉ៅ អាយុទ្ធ ជាសះស្បើយពីកូវីដ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត
ភ្នំពេញ ៖ កូនស្រីច្បងរបស់រដ្ឋលេខាធិកាក្រសួងព័ត៌មាន និង ជាផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោក ម៉ៅ អាយុទ្ធ ដែលបានរកឃើញឆ្លងជំងឺកូវីដ-១៩ដែរនោះ ពេលនេះត្រូវបានប្រភពបញ្ជាក់ថា បានជាសះស្បើយពីជំងឺនេះហើយ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព។
បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sannara Lundi បានរៀបរាប់ឲ្យដឹងថាកូនស្រីច្បងរបស់លោក ម៉ៅ អាយុទ្ធ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃដើម្បីតាមដានសុខភាព។
ប្រភពបន្តថា លោកអ៊ំជាទីគោរពល្ងាចនេះក្មួយមាន ដំណឹងល្អជំរាបលោកអ៊ំកូនស្រីច្បងរបស់លោកអ៊ំដែលវិជ្ជមានCOVID-19 នោះថ្ងៃនេះបានជាសះស្បើយ ហើយពេទ្យអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញហើយតែត្រូវបន្តតាមដាននៅផ្ទះ១៤ថ្ងៃទៀត។
ប្រភពបានបន្ថែមថា សូមលោកអ៊ំជួយថែរក្សាកូនចៅឲ្យបានសេចក្តីសុខផងជាពិសេសនៅសល់ចៅស្រីលោកអ៊ំពីរនាក់ទៀត ដែលកំពុងព្យាបាលសូមឲ្យបានឆាប់ជាសះស្បើយផង។
សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យដែលខំលះបង់គ្រប់បែប យ៉ាងដើម្បីប្រជាជនយើងសូមអរគុណណាស់៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


