Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋមន្ត្រី​សង្គ្រាម​អាមេរិក​ប្រកាស​ថា​​ ខ្លួន​​ឈ្នះ​អ៊ីរ៉ង់​​ ប៉ុន្តែ​​ការ​សម្រេចចិត្តស្ថិតលើ​ ត្រាំ​

បានផុស

នៅ

​រដ្ឋមន្ត្រី​ការពារ​ជាតិ ឬក៏​​ហៅ​ថា​​រដ្ឋមន្ត្រី​សង្គ្រាម​របស់​សហរដ្ឋអាមេរិក​ ​​លោក Pete Hegseth ​ប្រកាសថា សហរដ្ឋ​អា​មេ​រិក​​កំពុង «ឈ្នះ» ក្នុង​ការប្រយុទ្ធ​​​វាយប្រហារ​​អ៊ីរ៉ង់ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​ពេល​វេលា​កំណត់​​ណា​​មួយ​ និង​របៀប​ថាតើ «សង្គ្រាម​នោះ​នឹងបញ្ចប់​​ទៅ​ដោយ​រ​​បៀ​បណា​នោះទេ​» ដោយ​សង្កត់ធ្ងន់ថា ការ​សម្រេច​ចិត្ត​ទាំង​អស់​គឺ​​អាស្រ័យ​លើ​ប្រធានាធិបតី ដូណាល់ ត្រាំ​។ នេះ​បើយោង​តាម​ប្រភព​​​​​ព័ត៌មាន​នានា​​ ចុះផ្សាយ​ថ្ងៃទី​១០ខែមីនា ឆ្នាំ​២០២៦ ។

ប្រមុខ​​មន្ទីរ​បញ្ច​កោណ ​​លោក Pete Hegseth ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​​មន្ទីរ​បញ្ចកោណ​ លោក Hegseth ប្រាប់​អ្នក​យកព័ត៌មាន​កាលពីថ្ងៃអង្គារថា សហ​រដ្ឋ​អាមេ​រិក​កំពុង​ផ្តោត​លើគោល​បំណង​សំខាន់ៗចំនួនបី រួម​មានៈ​ ការ​បន្សាប​សមត្ថ​ភាព​មីស៊ីល​របស់​ទីក្រុងតេហេរ៉ង់ ការ​បំផ្លាញ​កងទ័ពជើង​ទឹក និង ​​ការ​បំផ្លាញ​​​ទីតាំង​​​​និង​កម្មវិធី​​អាវុធ​នុយ​ក្លេអ៊ែរ​របស់អ៊ីរ៉ង់​ជាអចិន្ត្រៃយ៍។

លោក Hegseth លើក​ឡើង​ថា៖«យើង​នឹងមិន​ចុះចាញ់ឡើយរហូត​ដល់​ កម្ចាត់​ចោល​សត្រូវ​​បាន​​ទាំងស្រុង និងឈ្នះ​យ៉ាង​ដាច់ខាត។ យើង​ធ្វើ​តាម​ពេល​វេលា និង​តាមជម្រើសរបស់យើង​។ ឧទាហរណ៍ថ្ងៃនេះ​នឹង​ក្លាយ​ជា​ថ្ងៃវាយប្រហារ​ដ៏ខ្លាំងក្លាបំផុត​របស់យើង ​នៅ​ប្រទេស​អ៊ីរ៉ង់​ម្តង​ទៀតដែល​មាន​យន្ត​ហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក ​ការ​វាយប្រហារច្រើនបំផុត​»។

ទោះ​បីជាទីក្រុងវ៉ាស៊ីនតោន​ បាន​អះអាងម្តង​ហើយម្តងទៀតថា អ៊ីរ៉ង់​កំពុង​ត្រូវ​បានកម្ចាត់​ក៏ដោយ មន្រ្តី​ជាន់​ខ្ពស់​​អ៊ីរ៉ង់​សន្យា​ថា​នឹងបន្ត​ប្រយុទ្ធ​ប្រឆាំង​តបត​វិញ​ដោយ​មិនញញើត​ និង​រង់​ចាំ​ការ​ប្រយុទ្ធ​​នៅ​​លើ​ទឹកដី​អ៊ីរ៉ង់ ពេល​ដែលសហរដ្ឋអាមេរិក និង​​អ៊ីស្រាអែល​​សម្រេច​ចិត្ត​បញ្ចួន​កងទ័ព​ថ្មើជើង​ចូល​លុកលុយនោះ​​។

យ៉ាង​ណា​អ៊ីរ៉ង់​តែង​តែ​បដិសេធ​ចំពោះ​​ការ​​ស្វែង​រក​​​អភិវឌ្ឍន៍​​កម្មវិធី​អាវុធនុយក្លេអ៊ែរ ​ហើយ​អះអាង​ថាកម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ​គឺ«សន្តិភាព»។

បន្ទាប់​ពីការវាយ​ប្រហារ​របស់​សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរ​សំខាន់ៗ​ជាច្រើន​របស់​អ៊ីរ៉ង់​ក្នុង​ខែមិថុនា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយ​ក្លេអ៊ែររបស់​អ៊ីរ៉ង់​ហើយ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម