ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញទ្រាំលែងបាន ដោយដកឯកអគ្គរាជទូតចេញពីអ៊ីស្រាអែលក្នុងជម្លោះវាយប្រហារអ៊ីរ៉ង់
អេស្ប៉ាញបានប្រកាសដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ីស្រាអែលជាអចិន្ត្រៃយ៍ កាលពីថ្ងៃទី១១មីនា ស្របពេលដែលការប្រឈមមុខដាក់គ្នាផ្នែកការទូតកាន់តែអាក្រក់ទៅៗរវាងប្រទេសទាំងពីរ ជុំវិញជំទាស់របស់មេដឹកនាំអេស្ប៉ាញ ចំពោះការវាយប្រហារពីសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលកំពុងបង្កវិបត្តិយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។

យោងតាម Reuters ឯកអគ្គរដ្ឋទូតអេស្ប៉ាញ លោកស្រី Ana Maria Salomon Perez ធ្លាប់ត្រូវបានកោះហៅត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ កាលពីខែកញ្ញាឆ្នាំមុន ចំពេលមានជម្លោះការទូតជុំវិញវិធានការរបស់ទីក្រុងម៉ាឌ្រីដ ដែលហាមឃាត់យន្តហោះ និងកប៉ាល់ដឹកអាវុធទៅកាន់អ៊ីស្រាអែលពីកំពង់ផែ ឬដែនអាកាសរបស់ខ្លួន ដោយសារតែសង្គ្រាមប្រឆាំងនឹងហាម៉ាសនៅហ្គាហ្សា ជាគោលនយោបាយមួយដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានថ្កោលទោសថា ជាការប្រឆាំងនឹងពួកយូដា។
ចំណែកឯ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅប្រទេសអេស្ប៉ាញ ក៏ត្រូវបានគ្រប់គ្រងដោយបេសកជនម្នាក់ផងដែរ បន្ទាប់ពីអ៊ីស្រាអែល បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនកាលពីខែឧសភាឆ្នាំមុន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់អេស្ប៉ាញ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
ទំនាក់ទំនងរវាងទីក្រុងយេរូសាឡឹម និងម៉ាឌ្រីដបានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ខណៈដែលរដ្ឋាភិបាលអេស្ប៉ាញបានសម្តែងកំហឹង និងការខកចិត្តកាន់តែខ្លាំងឡើងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅហ្គាហ្សា កាលពីខែតុលា ឆ្នាំ២០២៣។ ជាពិសេស ភាពតានតឹងបានកើនឡើងចាប់តាំងពីការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយលោក Gideon Sa’ar បានចោទប្រកាន់អេស្ប៉ាញនៅដើមខែមីនានេះថា «ឈរជាមួយជនផ្តាច់ការ» ចំពោះការប្រឆាំងនឹងសង្គ្រាម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


