ព័ត៌មានអន្ដរជាតិ
WFP៖ មនុស្ស៤៥លាននាក់នៅអ៊ីរ៉ង់ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ បើសង្គ្រាមអូសបន្លាយដល់៣ខែទៀត
យោងតាមការវិភាគពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ចេញផ្សាយកាលពីថ្ងៃអង្គារទី១៧ខែមីនា មនុស្សរាប់សិបលាននាក់ទៀតនឹងប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់នៅតែបន្តរហូតដល់ខែមិថុនា។
យោងតាមភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃ១៧ ខែមីនា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ បានបិទផ្លូវជំនួយមនុស្សធម៌សំខាន់ៗ ដោយពន្យារពេលការដឹកជញ្ជូនជំនួយសង្គ្រោះជីវិត នាំទៅកាន់វិបត្តិដ៏អាក្រក់បំផុតមួយចំនួនរបស់ពិភពលោក។

លោក Carl Skau អនុប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ « មនុស្សចំនួន៤៥លាននាក់បន្ថែមទៀត បានព្យាករថានឹងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរដោយសារតែការកើនឡើងនៃថ្លៃដើមអាហារ ប្រេង និងការដឹកជញ្ជូន ជំរុញឱ្យចំនួនសរុបទូទាំងពិភពលោកលើសពីកម្រិតកំណត់ត្រាបច្ចុប្បន្នចំនួន ៣១៩លាននាក់»។
លោកមានប្រសាសន៍ថា៖ « រឿងនេះនឹងធ្វើឱ្យកម្រិតភាពអត់ឃ្លានទូទាំងពិភពលោកឡើងដល់កម្រិតកំណត់ត្រាថ្មីបំផុត ហើយវាជាការរំពឹងទុកដ៏អាក្រក់មួយ។ មុនសង្គ្រាមនេះ យើងជួបប្រទះនឹងព្យុះដ៏អាក្រក់មួយ ដែលភាពអត់ឃ្លានមិនធ្លាប់ធ្ងន់ធ្ងរដូចពេលនេះទេ ទាំងចំនួន និងជម្រៅនៃភាពអត់ឃ្លាន»។
លោក Skau បន្តថា ថ្លៃដឹកជញ្ជូនបានកើនឡើង ១៨% ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយជំនួយខ្លះត្រូវបានផ្លាស់ប្តូរទិសដៅ។
លោកបន្ថែមថា ថ្លៃចំណាយកើតឡើងបន្ថែមទៀត លើការកាត់បន្ថយចំណាយយ៉ាងច្រើនដោយកម្មវិធីស្បៀងអាហារពិភពលោក ខណៈអ្នកផ្តល់ជំនួយផ្តោតលើវិស័យការពារជាតិកាន់តែខ្លាំង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


