ព័ត៌មានជាតិ
ក្រសួងការងារ៖ ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ជេ ស្តារ ហ្គាម៉ិន ត្រូវបានដោះស្រាយសះជា
ភ្នំពេញ ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខណៈកម្មករនិយោជិតនឹងចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១៩ ខែមីនា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖«ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយសះជា ហើយកម្មករនិយោជិតនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ»។

លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយពីបានស្តាប់កង្វល់និងការស្នើសុំរបស់កម្មករកម្មការិនី មន្ត្រីជំនាញនៃក្រសួងការងារបានពិនិត្យមើលការអនុវត្តច្បាប់របស់ភាគីនិយោជក ហើយបានសម្របសម្រួលឱ្យមានដំណោះស្រាយចំនួន ៥ចំណុចរួមមាន ក្រុមហ៊ុនមិនកាត់ប្រាក់ថ្លៃបាយរបស់កម្មករនិយោជិតដែលមកធ្វើការមិនទៀងទាត់ក្នុងសប្ដាហ៍នោះទេ, ករណីកម្មករនិយោជិតមកធ្វើការ និងធ្វើការបន្ថែមម៉ោង ក្រុមហ៊ុនបើកផ្ដល់ប្រាក់ថ្លៃបាយ តាមចំនួនថ្ងៃមកធ្វើការ និងធ្វើការបន្ថែមម៉ោងជាក់ស្ដែង, ក្រុមហ៊ុនឯកភាពឱ្យបងប្អូនកម្មករនិយោជិត សម្រាកដើម្បីរៀបចំស្តុករបស់ក្រុមហ៊ុន ដោយនៅទទួលបានប្រាក់ឈ្នួលដដែល និងឯកភាពផ្តល់ប្រាក់បន្ថែមសម្រាប់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់សោហ៊ុយធ្វើដំណើរជាដើម។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីជំនាញចុះទៅសម្របសម្រួលដោះស្រាយករណីនេះ ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។

ជាមួយគ្នានេះ ក្រសួងការងារអំពាវនាវឱ្យនិយោជក និងកម្មករនិយោជិតទាំងអស់ទាក់ទងមកក្រសួងដើម្បីរកដំណោះស្រាយបានលឿនរហ័ស និងទាន់ពេលវេលា ចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


