សន្តិសុខសង្គម
អាជ្ញាធរខេត្តកណ្តាល ស្នើពលរដ្ឋប្រុងប្រយ័ត្ន និងរាយការណ៍សមត្ថកិច្ចបើសង្ស័យមានScam online ក្នុងមូលដ្ឋាន
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online ព្រមទាំងស្នើដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យា ឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យជៀសវាង ការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួនជាង១មុឺនបណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ រួមមាន៖ ភូមិរទាំង ភូមិរទាំងត្បូង ស្ថិតក្នុងឃុំភូមិធំ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ស្ថិតក្នុងឃុំសំរោងធំ និងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។



លោកអភិបាលខេត្តលើកឡើងពីបញ្ហាជួញដូរមនុស្សអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិកកលនៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋដែលមានបំណងក្នុងការឆបោកជួញដូរមនុស្ស ករណីសង្ស័យត្រូវពិគ្រោះនិងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយអន្តរាគមន៍ កុំបណ្ដោយឱ្យកូនចៅរបស់យើងរងគ្រោះដោយការឆបោក។


លោកអភិបាលបានបន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនសូមប្រើប្រាស់កម្មវិធី App Nodrug ដើម្បីរាយការណ៍អំពីសកម្មភាពបទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបបានទាន់ពេលវេលាដោយរក្សាការសម្ងាត់ជូន។
ដោយឡែកចំពោះបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងស្រុកកៀនស្វាយ លោកអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋចូលរួមសហការ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលើចិញ្ចើមផ្លូវ សូមបញ្ឈប់ការតយ៉ាប ការសង់រោង ការលក់ដូរលើចិញ្ចើមផ្លូវ មុនពេលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើនាពេលខាងមុខ ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ក្រុមការងារជួយសម្រួលការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងលើសោភ័ណ្ឌភាពតាមដងផ្លូវ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


